Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ

ដោយ Pothe Thun
04/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC Angkor) នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៨នេះថា បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ សុំកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះកំពុងត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អហើយនោះ។

សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាពិតជាទទួលបាននូវការឈឺចាប់នៅក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមជាង៣ទសវត្ស។ ពេលនោះមានការប្រយុទ្ធគ្នាដោយអាវុធជាច្រើន និងធ្វើឱ្យប្រាសាទបុរាណរបស់យើងប្រឈម នឹងការប៉ះពាល់ផងដែរ។ ប៉ុន្តែសម្តេចបានខិតខំបញ្ជៀសមិនឱ្យមានការប្រយុទ្ធគ្នាដោយអាវុធនៅក្នុងតំបន់ដែលមានបេតិកភណ្ឌនេះ ដើម្បីជៀសវាងប៉ះពាល់ដល់ប្រាសាទ លើកលែងតែរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមិនអាចការពារបានដោយពួក ប៉ុល ពត បានរុះប្រាសាទមួយចំនួនទៅធ្វើទំនប់ទឹក។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានមានប្រសាសន៍ថា ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតICC-Angkorនេះ ក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែលបច្ចុប្បន្នក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់បណ្តាប្រទេសនានាលើសាកលលោក។ ជាមួយនេះដើម្បីបង្ហាញមោទនភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ហើយក៏ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទន្ទឹមនេះ ការប្រារព្វខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ីអង្គរនេះ គឺដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីផូរផង់របស់កម្ពុជា និង ដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ហើយក៏ដើម្បីផ្សព្វ ផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ។

លោកជំទាវ អូដ្រេ អាហ្សូឡាយ(Audrey Azouly)អគ្គនាយិការអង្គការយូណេស្កូ បានមានប្រសាសន៍ថា នៅក្នុងរយៈពេល២៥ឆ្នាំនេះក្រុមអ្នកជំនាញនៃICC-Angkorបានធ្វើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរកាន់តែមានល្អប្រសើរទាំងការអភិរក្ស និងការអភិវឌ្ឍន៍។

លោកជំទាវបានឱ្យកោតសសើដល់មន្រ្តីជំនាញកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលកន្លងមក ឥឡូវនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងជួសជុលប្រាសាទ និងថែទាំដោយខ្លួនឯងបាន និងត្រូវបានប្រទេសមួយចំនួនមកដកស្រង់បទពី និងគំរូតាមផងដែរ។

សូមបញ្ជាក់ដែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។អាយស៊ីស៊ី(ICC Angkor) មានមានសមាជិកចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ ទៀត ចូលរួមជាសមាជិកដែរ។

អាយស៊ីស៊ី (ICC Angkor) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយផ្ដល់ជូនដោយបណ្តាប្រទេស និងអង្គការផ្សេងៗសម្រាប់ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។ អាយស៊ីស៊ី (ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការ អភិរក្ស និងការអភិវឌ្ឍនៃឧទ្យានអង្គរ។ ភារកិច្ចសំខាន់របស់អាយស៊ីស៊ី (ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។

ICC បានបញ្ចប់ដំណាក់ កាលស្រោចស្រង់អង្គរ ហើយក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាលនេះគឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ អាយស៊ីស៊ី (ICC Angkor) រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស ។ កិច្ចប្រជុំពេញអង្គផ្តោត ទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាព នៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ៕

Tags: ព័ត៌មានខេត្តសៀមរាបពិធីបើកពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការគាំពារ និងអភិរក្សតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.