Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

ដោយ Pothe Thun
05/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែធ្នូ នេះ អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ (Beat Richner) អតីតស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានមកដល់ខេត្តសៀមរាប និងមានក្បួនដង្ហែរយ៉ាងឱឡារិក។

តាមការគ្រោងទុក អដ្ឋិធាតុ របស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ ត្រូវបានដង្ហែរដោយក្បួនកិត្តិយស រួមទាំងមានប្រជាពលរដ្ឋឈរអមសងខាងផ្លូវ រងចាំទទួលដោយក្ដីអាឡោះអាល័យ និងចងចាំដល់គុណបំណាច់មនុស្សធម៌របស់លោក ដែលបានលះបង់ដើម្បីកុមារ និងប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានោះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតតម្កល់ត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរមាតាជាតិខ្មែរ ព្រះអង្គនឹងចូលរួមពិធីបង្សុកូល និងឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិ ស្វីស។ លោកបានទទួល បរិញ្ញាបត្រវេជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ ឯកទេស ព្យាបាលជំងឺកុមារ។ លោក ត្រូវបានកាកបាទក្រហម ស្វីស បញ្ជូនមកប្រទេសកម្ពុជា នៅមន្ទីរពេទ្យ គន្ធបុប្ផា ទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

នៅខែធ្នូ ឆ្នាំ១៩៩១ លោក រិចឈ្នឺរ បានត្រឡប់មកកម្ពុជាវិញ និងបានឃើញការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមស៊ីវិល។ នាពេលនោះ រដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យលោកបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផា ឡើងវិញ។ បន្ទាប់ពីពេលនោះមក មូលនិធិ គន្ធបុប្ផា បានបង្កើតឡើងនៅខែមីនា ឆ្នាំ១៩៩២ ហើយមន្ទីរពេទ្យកុមារគន្ធបុប្ផា ត្រូវបានបើកទ្វារ ឡើងវិញនៅខែវិច្ឆិកា ១៩៩២។ ដោយចំនួនកុមារ មានជំងឺចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លោកវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានស្នើទៅព្រះមហាក្សត្រ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសុំទីតាំងសាងសង់មន្ទីរពេទ្យ និងអាគារបន្ថែម ដែលមកដល់បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមាន ៥ទីតាំង៖

• មន្ទីរពេទ្យគន្ធបុប្ផាទី១ នៅរាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៩២
• មន្ទីរពេទ្យគន្ធបុប្ផាទី២ នៅរាជធានីភ្នំពេញ បានបើកដំណើរការ នៅឆ្នាំ ១៩៩៦
• មន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប បានបើកដំណើរការ នៅឆ្នាំ ១៩៩៩
• មន្ទីរពេទ្យគន្ធបុប្ផាទី៤ នៅរាជធានីភ្នំពេញ បានបើកដំណើរការ នៅឆ្នាំ ២០០៥
• មន្ទីរពេទ្យគន្ធបុប្ផាទី៥ នៅរាជធានីភ្នំពេញ បានបើកដំណើរការ នៅឆ្នាំ ២០០៧

ដោយឡែក មន្ទីរពេទ្យគន្ធបុប្ផាទី៣ នៅខេត្តសៀមរាប ឬមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី២ បានដំណើរការទទួលសម្រាលស្ត្រីមានផ្ទៃពោះ នៅឆ្នាំ២០០១ ទៀតផង។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ទទួលព្យាបាលជំងឺកុមារ និងសម្រាលស្រ្តីមានផ្ទៃពោះជិត១៧លាននាក់ និងប្រើប្រាស់ថវិកានៃមូលនិធិ គន្ធបុប្ផា ប្រមាណ ៦៣២លានដុល្លារអាមេរិក។

ទោះបីជា ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានលាចាកលោកហើយក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់លោកបានស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តដឹកនាំផ្តល់ការគាំទ្រជាប់មិនដាច់ដល់មន្ទីរពេទ្យគន្ធបុប្ផា សំដៅធានាឲ្យខាងតែបាននូវចីរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាព តាមរយៈការបន្តផ្តល់ថវិកាយ៉ាងតិច ១០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងយ៉ាងតិច៥លានដុល្លារក្នុងមួយឆ្នាំសម្រាប់ មូលនិធិគន្ធបុប្ផា។

រូបភាព: លោក អ៊ិន សីហរិទ្ធ, លោក ជា ស្រស់, លោក ស៊ាន សុផាត
អត្ថបទ: លោក សេង ផល្លី

Tags: BEAT RICHNERព័ត៌មានខេត្តសៀមរាបមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបអដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ គ្រោងចំណាយថវិការសរុប៧លានដុល្លារ

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប បង្ហាញពីការអភិវឌ្ឍន៍ ក្នុងការវិនិយោគរបស់វិនិយោគិនអ៊ឺរ៉ុបនៅកម្ពុជា

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

យប់មិញនេះ មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំខ្នាត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.