Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បំណងចុងក្រោយ របស់ លោក ប៊ីត រិចឈ្នឺរ ចង់នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប

ដោយ Pothe Thun
04/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែធ្នូ ស្អែកនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រីចណើ (Beat Richner) អតីតស្ថាបនិក និងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវបញ្ចុះក្នុងចេតិយនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប ដែលជាបណ្ដាំរបស់ឯកឧត្តម ហើយនេះក៏ជាការដឹងគុណ និងចងចាំនូវគុណូបការរបស់ឯកឧត្តម បានជួយសង្គ្រោះជីវិតកុមារ និងម្ដាយកុមារកម្ពុជានៅគ្រប់កាលៈទេសៈ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត នឹងត្រូវបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នៅវេលម៉ោង៨:០០នាទី ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ ដោយដង្ហែឆ្លងកាត់តាមផ្លូវជាតិលេខ០៦ បន្តមកដល់ស្តុបសណ្ឋាគារសុខាអង្គរ បត់តាមផ្លូវស៊ីវុត្ថា ឆ្ពោះទៅកាន់ផ្សារចាស់ តាមរង្វង់មូលនាគបាញ់ទឹក បន្តឆ្លងកាត់ស្ពានវត្តដំណាក់ បត់ស្របតាមផ្លូវបណ្ដោយស្ទឹងសៀមរាប មកកាន់ស្ពានព្រះរាជដំណាក់ និងឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័យទី៧។ សេចក្ដីជូនដំណឹង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត និងអមសងខាងផ្លូវ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមសម្ដែងនូកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក និងសមិទ្ធផលមន្ទីរពេទ្យកុមារគន្ធបុប្ផានៅទូទាំងប្រទេសចំនួនចំនួនប្រាំកន្លែង។

សូមរំលឹកថា បន្ទាប់ពីលោកធ្លាក់ខ្លួនឈឺអស់ជាច្រើនឆ្នាំមក ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រីចណើ បានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ។ មុនពេលលោកទទួលមរណភាព លោកមានបំណងចុងក្រោយមួយគឺ សូមឲ្យបញ្ជូនអដ្ឋិធាតុរបស់លោក មកបញ្ចុះនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

រូបភាព: សហការី
អត្ថបទ: លោក សេង ផល្លី

Tags: BEAT RICHNERប៊ីត រិចឈ្នឺរព័ត៌មានខេត្តសៀមរាបមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន

កម្មវិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតអាយស៊ីស៊ី-អង្គរ ប្រារព្ធធ្វើហើយនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យគណបក្សនយោបាយកុំញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលាភយកដីនៅក្នុងតំបន់បេតិកភណ្ឌ ខណៈដែលតំបន់ទាំងនោះត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

នៅថ្ងៃនេះ អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៊ីត រិចឈ្នឺរ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបហើយ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.