ពលរដ្ឋមានអាយុ១៨ឆ្នាំគិតត្រឹមថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩មានសិទ្ធចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩
មានប្រសាសន៍ ក្នុងពិធី បិទវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ នាពេលថ្មីៗនេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តសៀមរាប បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះនៅតាមសាលាឃុំ-សង្កាត់របស់ខ្លួន ឬតាមគេហទំព័ររបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលមានអាស័យដ្ឋាន www.voterlist.org.kh ...