គណៈវិស្វករកម្ពុជា អះអាងថា វិស្វករអាជីពរបស់កម្ពុជា នឹងទទួលបានភាពស្មើមុខស្មើមាត់ជាមួយវិស្វករបរទេស បន្ទាប់ពីពួកគាត់បានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា
ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើអ្នកមានអាជីពការងារជាវិស្វករ ហើយមិនបាន ឬក៏យឺតយូរក្នុងការចុះបញ្ជីនៅគណៈវិស្វករកម្ពុជានោះ អ្នកប្រកបរបរនេះ នឹងខាតបង់ប្រយោជន៍ច្រើន ព្រោះថា គណៈវិស្វករកម្ពុជា គឺជាស្ពានចម្លងមួយដែលនឹងនាំវិស្វករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងភាពស្មើមុខស្មើមាត់ជាមួយបណ្តាវិស្វករបរទេស ពិសេសនៅពេលដែលសមាហរណកម្មអាស៊ានមកដល់នាពេលខាងមុខនេះ ប្រសិនបើអ្នកប្រកបអាជីពមិនបានចុះបញ្ជី ជាវិស្វករនៅគណៈវិស្វករកម្ពុជាទេ នោះអ្នកនឹងមិនទទួលបានការទទួលស្គាល់ជាវិស្វករអាស៊ានដែរ ។ ...