អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមហ៊ុនម៉ៅការគម្រោងកែលម្អស្ទឹងសៀមរាប ធ្វើយ៉ាងណាកាន់បន្ថយការរំខានដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ
បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជុំវិញបញ្ហាដីហុយតាមផ្លូវនៃគម្រោងកែលម្អស្ទឹងសៀមរាប នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ដោយបានណែនាំដល់ក្រុមហ៊ុនម៉ៅការ នៃគម្រោងស្ដារស្ទឹងចាប់ពីស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ធ្វើយ៉ាងកាត់បន្ថយការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ជាពិសេសអ្នកធ្វើដំណើរជាមួយបញ្ហាដីហុយ។ លោក លី សារី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញការដ្ឋាននៃគម្រោងកែលម្អស្ទឹងសៀមរាប សូមមានការយោគយល់អាធ្យាស្រ័យចំពោះបញ្ហារំខានមួយចំនួន ...


