Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ដោយ Pothe Thun
20/01/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
181
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រជាពលរដ្ឋក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ រំពឹងថាតំបន់ព្រៃកោងកាងទឹកសាប ស្ថិតនៅក្នុង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងក្លាយជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយសម្រាប់ខេត្តសៀមរាប ក្រៅពីទេសចរណ៍នៅតាមប្រាសាទ។

លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងថា នៅក្នុងសហគមន៍នេះ មានផ្ទៃដីសរុប ១០២២ហិកតា និងសក្តានុពលទេសចរណ៍ជាច្រើន ដូចជា ព្រៃកោងកាងទឹកសាប ទឹកជប់ហូរខួបប្រាំងខួបវស្សា ផ្កាព្រៃរីកស្រស់បំព្រង ចម្ការឬស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទផ្សេងទៀត។

លោកបន្តថា បច្ចុប្បន្នសហគមន៍ បានកំពុងតែធ្វើស្ពានសម្រាប់ឱ្យអ្នកទេសចរដើរទស្សនាព្រៃកោងកាង និងផ្កាព្រៃ។ ទន្ទឹមនោះ សហគមន៍ក៏នឹងសាងសង់កន្លែង សម្រាក និងទទួលទានអាហារ និងកំពុងស្នើសុំទៅអាជ្ញាធរឃុំ ដើម្បី រៀបចំការសន្តិសុខ និងសាងសង់ផ្លូវចូលទៅកាន់តំបន់នេះ ឱ្យបានកាន់តែងាយស្រួល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្ត គាំទ្រចំពោះសកម្មភាព របស់សហគមន៍ទឹកជប់ខ្នារពោធិ៍ ព្រោះថា ការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដែលក្រសួងទេសចរណ៍កំពុងតែជំរុញ ឱ្យអ្នកពាក់ព័ន្ធទាំងអស់បង្កើតឱ្យបានច្រើន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្ត និងស្នាក់នៅកម្ពុជាបានកាន់យូរ។

លោកបានបញ្ជាក់ថា ក្រៅពីប្រាសាទបុរាណ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍កែឆ្នៃនៅជុំវិញតំបន់ប្រាសាទ គឺជាសក្តានុពលទេសចរណ៍ដ៍សំខាន់មួយដែលអ្នកទេសចរភាគច្រើនបានកំពុងតែមានការចាប់អារម្មណ៍និងពេញនិយម។ ដូចឆ្នេះការរៀបចំតំបន់ព្រៃកោងកាងចំនួន៩០ហិកតា គឺជាផលិតផលទេសចរណ៍ថ្មីមួយប្លែក ដែលនៅក្នុងខេត្តសៀមរាបនេះមិនទាន់មាន។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្ត នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ជំរុញឱ្យការរៀបចំតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញនៅពេលឆាប់ខាងមុខនេះ ជាពិសេសស្របតាមស្តង់ដារសហគមន៏ទេសចរណ៏ជាតិ៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: តំបន់ព្រៃកោងកាងទឺកសាបសហគមន៍ទឹកជប់ខ្នារពោធិ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.