Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

ដោយ Pothe Thun
21/01/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតត្រូវបានអាជ្ញាធរចិនអះអាងថា អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈអង្គការសុខភាពពិភពលោក (WHO) ប្រកាសរៀបចំកិច្ចប្រជុំ បន្ទាន់មួយ នៅក្នុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីអាជ្ញាធរចិន មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះតែម្តង ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងទីក្រុងវូហាន (Wuhan) ភាគកណ្តាលប្រទេសចិនកើនឡើងដល់ ០៤នាក់។ វីរុសខូរ៉ូណា (Coronavirus) ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា មិនសូវខុសពីជំងឺ SARS ប៉ុន្មាននោះឡើយ ព្រោះពេលមនុស្សណាម្នាក់ឆ្លងជំងឺនេះ ប្រព័ន្ធផ្លូវដង្ហើមរបស់ពួកគេនឹងចុះទន់ខ្សោយខ្លាំងភ្លាមៗ ដោយអ្នកជំងឺនឹងស្លាប់ ប្រសិនបើមិនបានសង្គ្រោះឲ្យទាន់ពេល។

គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់កើនដល់ ០៤នាក់នោះ អ្នកឆ្លងវីរុសនេះក៏បានកើនឡើងដល់ ២១៨នាក់ផងដែរ ខណៈប្រទេសផ្សេងៗទៀតក្រៅពីចិន ដូចជា ថៃ ជប៉ុន និងកូរ៉េខាងត្បូង ក៏បានអះអាងជាផ្លូវការ អំពីការរកឃើញអ្នកឆ្លងវីរុសផ្លូវ ដង្ហើមផងដែរ ដោយពួកគេទាំងនោះសុទ្ធតែមានប្រភពពីប្រទេសចិនតែម្តង។ ដោយឡែកនៅក្នុងប្រទេសចិនវិញ ក្រៅពីទីក្រុង Wuhan ដែលជាកន្លែងផ្ទុះជំងឺនេះដំបូង ទីក្រុងប៉េកាំង សៀងហៃ និងហ្សិនជិន ក៏ត្រូវបានគេរាយការណ៍ថា បានរកឃើញអ្នកឆ្លងជំងឺនេះដែរ ហើយពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

វីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិន ដែលស្រដៀងជំងឺ SARS ដែលបានផ្តាច់ជីវិតមនុស្សជិត ៦៥០នាក់នៅចិនដីគោក និងហុងកុងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រចិនអះអាងថា បានផ្ទុះឡើងដំបូងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ដ៏ធំមួយនៅក្នុងទីក្រុង Wuhan។ មកដល់ពេលនេះ សូម្បីតែមន្ត្រីបម្រើការងារផ្នែកវេជ្ជសាស្ត្រ ១៥នាក់ក៏កំពុងធ្លាក់ខ្លួនឈឺផងដែរ ក្នុងនោះម្នាក់មានអការៈធ្ងន់ធ្ងរ៕

Tags: វីរុសផ្លូវដង្ហើម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណីគ្រឿងញៀន

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណីគ្រឿងញៀន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.