Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរង​ខេត្តសៀមរាបគាំទ្រ​ចំពោះ​ទិវា​ជាតិ​អាហារូបត្ថម្ភ​

ដោយ Pothe Thun
18/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ក្នុង​ពិធី​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៥ នៅ​ស្រុក​ពួក នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​សម្តែង​នូវ​មនោសញ្ចេតនា​រីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការរៀបចំ ទិវា​ជាតិ​អាហារូបត្ថម្ភ​នេះ ពីព្រោះ​ដើម្បី​បំផុសស្មារតី​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​រាជរដ្ឋាភិបាល ទាំង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៉ីវិល វិស័យ​ឯកជន អ្នកស្រាវជ្រាវ និង​បងប្អូន​ជនរួមជាតិ ឲ្យ​កាន់តែ​ច្បាស់​អំពី​ការចំណាយ​ទៅលើ​ការផ្តល់​អាហារូបត្ថម្ភ​ល្អ​ដល់​កុមារ គឺជា​ការ​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​សង្គម មូលធន​មនុស្ស និង​សេដ្ឋកិច្ច​ជាតិ និង​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងនោះ ឲ្យចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហា អាហារូបត្ថម្ភ ចែករំលែក​បទពិសោធ​ន៍ កៀរគរ​ធនធាន និង​បង្កើន​ការវិនិយោគ​ទៅលើ​អាហារូបត្ថម្ភ ក្នុង​គោលដៅ​ដើម្បី​កុមារ និង​ស្ត្រី​មាន​សុខភាព​ល្អ ប្រសិទ្ធិភាព​ការងារ និង​ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍ​សង្គមជាតិ​យើង ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ជុំវិញ​បញ្ហា​អាហារូបត្ថម្ភ​នេះ ដូចជា បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​និង​បន្ត​ខិតខំ​សម្របសម្រួល​សហការ​គ្នា​ដើម្បី​ធ្វើឲ្យ​ស្ថានភាព​អាហារូបត្ថម្ភ​ស្ត្រី និង​កុមារ មាន​ភាពល្អប្រសើរ​ឡើង​តាមរយៈ​ការ អប់រំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការបរិភោគ​អាហារ​ចម្រុះ សម្បូរ​ប្រូតេអ៊ីន អាហារ​ថាមពល និង មាន​សុវត្ថិភាព​និង​អាហារ​មាន​មីក្រូ​សារជាតិ​គ្រប់គ្រាន់​ពិសេស​ត្រូវ​ហូប ត្រី​ឬ​ក៏​អាហារ​ធ្វើ​ពី​ម្សៅ​ត្រី​ដែល​ជា​ប្រភព​មាន​អាហារ​រូបត្ថ​ម្ភ​ច្រើន​សម្រាប់ការ​លូតលាស់​និង​ការវិវត្តន៍​របស់​កុមារ និង បន្ត​អន្តរាគមន៍​អាហារូបត្ថម្ភ​ក្នុង​បរិបទ​វិស័យ​សុខាភិបាល រួម​មាន​ការផ្តល់​ប្រឹក្សា​យោបល់​ស្តីពី​អាហារូបត្ថម្ភ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង ក្រោយ​សម្រាល និង​រក្សា​និរន្តរភាព​ទម្លាប់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឲ្យបាន​ល្អ​បំផុត​សម្រាប់​កុមារ​កម្ពុជា​រួម​មាន​កា​រ​ចាប់ផ្ដើម​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុង​ម៉ោង​ដំបូង​ក្រោយ​ពី​សម្រាល​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​ក្នុងអំឡុង ៦ ខែ​ដំបូង​និង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឲ្យបាន​ល្អ​ដល់​កុមារ អាយុ​យ៉ាងតិច​បំផុត​ពីរ​ឆ្នាំ​ឬ​លើស ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026
Tags: ​ទិវា​ជាតិ​អាហារូបត្ថម្ភ​ព័ត៌មានខេត្តសៀមរាបពិធី​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​៥ នៅ​ស្រុក​ពួកអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

ជនបរទេស​២០​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាបឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​

ជនបរទេស​២០​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាបឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.