Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

ដោយ Pothe Thun
18/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បំរែបំរួល​អាកាសធាតុ ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ពិភពលោក បណ្តាលមកពី កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​បរិយាកាស ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ រដ្ឋបាល​ខេត្ត​សៀមរាប គ្រោង​នឹង​បំពាក់​ប្រព័ន្ធ​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃ ជាមួយ​បណ្តាញ​គ្រប់គ្រង​ឥត​ខ្សែ ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ របស់​គម្រោង​JCM អនុវត្ត​ដោយ​ក្រុមហ៊ុន មី​នី​បៀ មី​សុ​មិ របស់​ប្រទេស​ជប៉ុន​។​

​បន្ទាប់​ពី​បញ្ចប់ ជួបប្រជុំ​ពិនិត្យ ពិភាក្សា នៅ​ថ្ងៃ​ទី​១៧ ខែ មករា ឆ្នាំ​២០១៩ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​លើកឡើង​ថា ការបំពាក់​អំពូល​បំភ្លឺ​ផ្លូវ LED ជា​ជំហាន​នៃ​ការបង្កើត​ទីក្រុង​វៃ​ឆ្លាត ក្នុង​ខេត្ត​សៀមរាប ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ដោយសារ​បញ្ហា​នីតិវិធី​ហិរញ្ញវត្ថុ គម្រោង​នេះ​ត្រូវ​ពន្យារ​ទៅ​ឆ្នាំ​២០១៩​។​

​លោក​បាន​បន្តទៀតថា ដោយ​បច្ចេកវិទ្យា​ទំនើប​នេះ រាល់​អំពូល​ភ្លើង ដែល​បាន​បំពាក់​បំភ្លឺ​នៅ​តាម​ដង ផ្លូវ​ក្នុង​ក្រុង​សៀមរាប អាច​គ្រប់គ្រង ដោយ​មិន​ប្រើ​ខ្សែ ដែល​ជួយ​ដល់​ការបិទ បើក​អំពូល​ភ្លើង​កាន់តែ​មាន​ភាពងាយស្រួល​។ តាមរយៈ​ការអនុវត្ត​គម្រោង​JCM​នេះ វា​បាន​ចូល​រួមចំណែក​ដល់​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​គម្រោង​នេះ​នឹង​ធ្វើ​ការពង្រីក​អំពូល​បំភ្លឺ​ផ្លូវ ដែល​ប្រើប្រាស់​ថាមពល​មាន​ប្រសិទ្ធិភាព នៅតាម​តំបន់​ផ្សេងៗ នាពេល​អនាគត ដោយ សហការ​ជាមួយ​ក្រុមហ៊ុន មី​នី​បៀ មី​ស​សុមិ និង រដ្ឋាភិបាល​ជប៉ុន ។ ទន្ទឹមនឹងនោះ ដើម្បី​ធានា​នូវ​កិច្ច​សហប្រតិបត្តិ ការ និង ថែទាំ ក្នុង​ការអនុវត្ត​គម្រោង​JCM ឲ្យមាន​ភាពរលូន សាលាខេត្ត​សៀមរាប នឹង​រាយការណ៍​ពី​ទិន្នន័យ​នៃ​គម្រោង ទៅ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាងមុខនេះ ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ក្នុងនោះដែរ លោក​សុខ ថុល ក៏​បាន​លើក​នូវ​សំណូមពរ​ដល់​គម្រោង​JCM និង ក្រុមហ៊ុន​អនុវត្ត​គម្រោង ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍​វៃឆ្លាត ក្នុង​ក្រុង​សៀមរាប ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ចរាច​រណ៍ ដល់​ភ្ញៀវ​ជាតិ និង អន្តរជាតិ ។​

​លើសពីនេះ តាមរយៈ​គម្រោង​នេះ​ដែរ ខេត្ត​ក៏​ធ្វើការ​កែលម្អ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទេសចរណ៍ ឲ្យក្លាយ​ជា​ទីក្រុង​គោលដៅ ទាក់ទាញ ភ្ញៀវ​ទេសចរណ៍ និង ការអនុវត្ត​សុវត្ថិភាព​ចរាច​រណ៍ ដោយ​ពង្រឹង និង ជួសជុល​ផ្លូវថ្នល់ ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ ព្រមទាំង​យកចិត្ត ទុកដាក់​លើ​ការងារ​បរិស្ថាន ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ប្រើប្រាស់​ថាមពល​មាន​ប្រសិទ្ធភាព ដូរ​អំពូល​បំភ្លឺ​ផ្លូវ​វៃ​ឆ្លាត និង​ការគ្រប់គ្រង​កាកសំណល់​តាម​គ្រួសារ និង​ឧស្សាហកម្ម ដោយ​ធ្វើ​ការណែនាំ​ប្រព័ន្ធគ្រប់គ្រង​កាកសំណល់​វៃឆ្លាត​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គម្រោង​JCM អនុវត្ត​ដោយ​ក្រុមហ៊ុន មី​នី​បៀ មី​សុ​មិ របស់​ប្រទេស​ជប៉ុនទីក្រុង​ឆ្លាត​វៃ​ព័ត៌មានខេត្តសៀមរាបរដ្ឋបាល​សាលាខេត្ត​សៀមរាបអំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​២០​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាបឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​

ជនបរទេស​២០​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាបឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​

អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្ដូង​ទឹកស្អាតដល់​សហគមន៍នៃ​ស្រុក​សូទ្រនិគម​

អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្ដូង​ទឹកស្អាតដល់​សហគមន៍នៃ​ស្រុក​សូទ្រនិគម​

ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.