Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់​អណ្ដូង​ទឹកស្អាតដល់​សហគមន៍នៃ​ស្រុក​សូទ្រនិគម​

ដោយ Pothe Thun
21/01/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អណ្ដូត​ទឹកស្អាត ប្រភេទ​អណ្ដូងស្នប់​អាហ្វ្រី​ដេស៍ ចំនួន​២ ត្រូវបាន​ប្រគលជូន​ប្រជាពលរដ្ឋ នៅ​សហគមន៍ ភូមិ​ត្រាវ​បាក់ (​ជប់​ស្មាច់​) ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគមខេត្តសៀមរាបដោយអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​ទឹកស្អាត​គឺជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​មួយ សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស​ប្រចាំថ្ងៃ បច្ចុប្បន្ន​យើង​ក៏​ពុំ​ចាំបាច់​បារម្ភ​ពី​ការខ្វះខាត​ទឹក​សម្រាប់​ប្រា​ស់ ដូច្នេះ​បងប្អូន ណែនាំ​ឲ្យ​កូនចៅ ត្រូវ​ពិសា​ទឹកស្អាត និង​ទឹក​ដាំ​ពុះ​។​

​លោកជំទាវ ក៏​បាន​ពាំនាំ ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូច​ដែល​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា – មិន​ទុក​នរណាម្នាក់​ចោល​” ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោកជំទាវ ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា រដូវ​នេះ​ជា​រដូវប្រាំង ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ ភ្លើង​ផ្សែង និង​សុខភាព ពិសេស​កូនចៅ​តូចៗ បើ​ឃើញ​ថា​មិន​ស្រួល​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត និង​ចងចាំ​ពាក្យស្លោក “​ការប្រើប្រាស់​ទឹក​ស្អាត និង​មាន​អនាម័យ នាំ​ឱ្យ​គ្រួសារ​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល​” ។​

​សូមបញ្ជាក់​ថា​៖ អណ្ដូង​ទឹកស្អាត​នេះ​ជា​អណ្ដូង​ទី ៣៤ និង​៣៥ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ហើយក៏​ជា​អណ្ដូងស្នប់​ទឹកស្អាត​ប្រភេទ​អាហ្វ្រី​ដេស៍ទី ១១ និង​ទី​១២ ដែរ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ចិន ឈ្មោះ លីវ មីង ហឺ (LIAO MINHUA) និង ហូ​ង វៃ ណា​ម (HUANG WEINAM )​។​

​អត្ថបទ និង រូបថត ៖ កាកបាទ​ក្រហម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបព័ត៌មានខេត្តសៀមរាបសហគមន៍​ស្រុក​សូទ្រនិគមអណ្ដូង​ទឹកស្អាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

ចៅក្រម​នៃ​សាលាដំបូង​ខេត្តសៀមរាបឃុំខ្លួន​បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ពួកដែល​បាន​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​

ចៅក្រម​នៃ​សាលាដំបូង​ខេត្តសៀមរាបឃុំខ្លួន​បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ពួកដែល​បាន​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ការងារ​ធ្វើ​អធិការកិច្ចពុំមែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ការងារ​ធ្វើ​អធិការកិច្ចពុំមែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.