Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

ដោយ Pothe Thun
21/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្នាក់ដឹកនាំ និង មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​សិក្សា​ស្វែងយល់ ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង និង​ពង្រីក​ចំណង​សាមគ្គីភាព ឱ្យ​កាន់តែ​ជិតស្និទ្ឋ​លើ​វិស័យ​ព័ត៌មាន​តាមប​ណ្ដា​ខេត្ត​របស់​កម្ពុជា​។​

​នា​ល្ងាច​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុក ធា​វី ទីប្រឹក្សា​អម​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ជ្រើសរើស​យក​ខេត្ត​ស្ទឹងត្រែង ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ឆ្នាំ​២០១៩​នេះ សកម្មភាព​នេះ​សរ​បញ្ជាក់​ឲ្យឃើញថា ខេត្តស្ទឹងត្រែង​ក៏​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ ក្នុងចំណោម​រាជធានី ខេត្ត​ទាំង​២៥​នៃ​ប្រទេស​កម្ពុជា ជា​ពិសេស​ក៏​ជា​ខេត្ត ដែល​បាន​នឹង​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុក ធា​វី ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង សូម​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅក្នុង​ទឹកដី​នៃ​ខេត្ត​ស្ទឹងត្រែង​នាពេលនេះ ដែល​មិន​ត្រឹមតែ​ជា​ឆ្លុះបញ្ចាំង​និង​បង្ហាញឱ្យឃើញ​ពី​ជំហរ​ដឹកនាំ និង​ស្មារតី​សាមគ្គី​សហការ​ក្នុង​ការងារ​បាន​ល្អប្រសើ​រ​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ទាំង​ពីរ​ប៉ុណ្ណោះ​នោះទេ គឺ​ថែមទាំង​បាន​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​នៃ​ខេត្ត​យើង​ទាំង​ពីរ បាន​ចែករំលែក​នូវ​បទពិសោធន៍​ការងារ​ពី​គ្នា​ទៅវិញទៅមក លើ​ចំណុច​គន្លឺះ​ល្អៗ សម្រាប់​ការដឹកនាំ និង​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន ដើម្បី​ដើរ​ឱ្យ​ទាន់​ទៅ​នឹង​ភាព​រីកចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប ស្របតាម​អនុសាសន៍​របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គឺ​ប្លែក លឿន ទុកចិត្តបាន ពេលណា ទីកន្លែង​ណា​ក៏បាន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម អ៊ុក ធា​វី មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង ក៏​មាន​គម្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​និង​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅ​នៅ​ខេត្ត​សៀមរាប​វិញ​ផង​ដែរ​។​

​ឆ្លៀង​ក្នុង​ឱកាស​នោះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង ដែល​បាន​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្តៅ ដល់​រូបលោក ក៏ដូចជា​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បង្ហាញឲ្យឃើញថា ក្រោម​ដំបូល​ក្រសួង​តែមួយ យើង​ពិតជា​មាន​ភាពស្និទ្ធស្នាល ស្រឡាញ់​រាប់អាន​គ្នា និង សហការ សាមគ្គី​គ្នា​បាន​ល្អប្រសើរ​ណាស់ ដែល​ទង្វើ​ទាំងអស់នេះ គឺ​ស្រប​តាម​ប្រសាសន៍​របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី តែងតែ​ដាស់តឿន និង ក្រើនរំលឹក ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត ឲ្យមាន​កិច្ចសហការ​គ្នា ស្រឡាញ់​រាប់អាន​គ្នា និង សាមគ្គី​គ្នា​ឲ្យបាន​ល្អ ទាំង​ថ្នាក់​ដឹកនាំ និង ទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ ដើម្បី​រួមគ្នា លើកកម្ពស់ និង អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​របស់​យើង ឲ្យ​កាន់តែ​មាន​ភាពជឿនលឿន ។​

​លោក លីវ សុខុន មានប្រសាសន៍​ទៀត​ថា គោលបំណង​សំខាន់ នៃ​ការធ្វើ​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ផ្នែក​មួយ នៃ​ការលើកទឹកចិត្ត ដល់​មន្ត្រី​រាជកា​រទាំង​អស់ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លងមកនេះ ពួកគេ​ទាំងអស់គ្នា បាន​យក​អស់​កម្លាំងកាយ ចិត្ត ប្រាជ្ញា និង ស្មារតី ដោយ​គ្មាន​ខ្លាច​ការនឿយហត់ និង មាន​ជំហរ​ទទួលខុសត្រូវ​ខ្ពស់ បំពេញ​ភារកិច្ច​របស់​ខ្លួន ដោយ​សហការ សាមគ្គី​គ្នា​ស្អិតរ​មួ​ត ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ព្រមទាំង​ទទួលបាន​ការគាំទ្រ និង លើកសរសើរ ពី​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង គណៈ​អភិបាលខេត្ត​សៀមរាប ។​

​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ក្នុង​អាណត្តិ​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​បាន​ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ធ្វើដំណើរ​ទស្សនា​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ក្រៅ​ខេត្តសៀមរាប ដែល​កាលពី​លើក​ទី​មួយ បាន​ធ្វើដំណើរ​កំសាន្ត​ទៅ​លេង​ប្រាសាទ​ព្រះវិហារ ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៨ និង លើក​ទី​ពីរ​នេះ ធ្វើដំណើរ​ទស្សនា​កំសាន្ត​ទៅកាន់​ខេត្ត​ស្ទឹងត្រែង រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ ៕

​អត្ថបទ ៖ លោក យូ វង្ស​
​រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបមន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចៅក្រម​នៃ​សាលាដំបូង​ខេត្តសៀមរាបឃុំខ្លួន​បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ពួកដែល​បាន​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​

ចៅក្រម​នៃ​សាលាដំបូង​ខេត្តសៀមរាបឃុំខ្លួន​បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ពួកដែល​បាន​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ខ្លួន​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ការងារ​ធ្វើ​អធិការកិច្ចពុំមែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ការងារ​ធ្វើ​អធិការកិច្ចពុំមែន​ជា​ការស្រាវជ្រាវ​ចាប់កំហុស​នោះទេ​

អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.