វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ នៃគម្រោងកម្មវិធីអភិវឌ្ឍជំនាញ ត្រូវបានប្រកាសបញ្ចប់ជាផ្លូវការហើយ កាលពីថ្ងៃទី១៤ ម្សិលមិញ បន្ទាប់ពីដំណើរការអស់រយៈពេល៦ខែកន្លងមក
វគ្គបណ្តុះបណ្តាលជំនាញ នៃគម្រោងកម្មវិធីអភិវឌ្ឍជំនាញ ហៅកាត់ថា SDP ដែលគាំទ្រថវិកាដោយអង្គការស្វីស ខនថាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសចំនួន២កន្លែង នៅខេត្តសៀមរាប ដែលមានសិក្ខាកាមចំនួន៦៧នាក់ ជាយុវជន យុវនារី ងាយរងគ្រោះ នៃសហគមន៍ជនបទរបស់ខេត្តព្រះវិហារ ក្នុងនោះសិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ចំនួន៣២នាក់ និង សិក្ខាកាមដែលបានទទួលការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន សៀមរាប មានចំនួន៣៥នាក់ ...