Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប

ដោយ Pothe Thun
25/12/2023
នៅក្នុង ព័ត៌មានជាតិទូទៅ
សិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) នៃក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកសមិទ្ធផល និងលទ្ធផលនៃការវាយតម្លៃគម្រោង “ជំនាញដើម្បីភាពជោគជ័យ” នៅខេត្តសៀមរាប ជូនដល់អ្នកពាក់ព័ន្ធទាំងអស់នៃគម្រោងបានដឹងពីការងារអនុវត្តកន្លងមក ជាមួយនឹងបញ្ហាមួយចំនួនដែលបានជួបប្រទះ ដែលអនុវត្តដោយសមាគមបណ្តុះកុមារ។

លោក សុក សុទ្ធីរក្ស នាយកប្រតិបត្តិសមាគមបណ្តុះកុមារ បានបញ្ជាក់ថា គម្រោង “ជំនាញដើម្បីភាពជោគជ័យ” បានអនុវត្តរយៈពេលជាង ៣ឆ្នាំមកហើយ ដើម្បីរួមចំណែកលើកម្ពស់សេដ្ឋកិច្ចយុវជនងាយរងគ្រោះ តាមរយៈការផ្ដល់ជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសមភាពយេនឌ័រ សម្រាប់ខេត្តគោលដៅចំនួន២ គឺខេត្តសៀមរាប និងខេត្តរតនគីរី ដោយមានអ្នកទទួលផលចំនួន ៦.៤៧៥នាក់ និងអ្នកទទួលផលប្រយោលជាង ១ម៉ឹននាក់។ គម្រោងនេះដែរ សមគមបណ្តុះកុមារ បានសហការគ្នាជាមួយអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងបានដាក់ឱ្យអនុវត្តក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RTC) និង មជ្ឈមណ្ឌលបណ្តុះបណ្តាលបបច្ចេកទេសវិជ្ជាជីវៈខេត្តរតនគិរី (PTC) ក្រោមការផ្ដល់ជំនួយពីអង្គការភ្លែនអន្តរជាតិ ដែលមានយុវជនមកពី ១៥ស្រុក ៨៧ឃុំ និងក្រុមគោលដៅ ហើយជាយុវជនងាយរងគ្រោះ វ័យក្មេង ជាពិសេសយុវជនបោះបង់ការសិក្សា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោក សុក សុទ្ធីរក្ស បញ្ជាក់ទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣នេះ វិទ្យាស្ថាន និងមជ្ឈមណ្ឌល មានសមត្ថភាពក្នុងការផ្តល់ជំនាញវិជ្ជាជីវៈដល់យុវជនងាយរងគ្រោះប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសមភាពយេនឌ័រ ទាំងមុនពេល អំឡុងពេល និងក្រោយពេលបណ្តុះបណ្តាលសម្រាប់មុខរបរចំនួន៥ ក្នុងចំណោមមុខរបរអាទិភាពទាំង១២ ដែលបានកំណត់ក្រោយការសិក្សាទីផ្សារការងារក្នុងនោះរួមមាន៖ ១.ជួសជុលម៉ូតូ ២.ការផលិតនំខ្មែរ ៣.សំអាងកាយ (សាឡន) ៤.កាត់សក់បុរស និង៥.កាត់ដេរសម្លៀកបំពាក់ ដែលការអភិវឌ្ឍកញ្ចប់ស្តង់ដារសម្រាប់មុខរបរទាំង៥ បានបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ជាមួយគ្នានោះគម្រោងក៏បានបន្តការផ្សព្វផ្សាយ ជ្រើសរើស និងចុះឈ្មោះយុវជនចូលរៀនជំនាញវិជ្ជាជីវៈបន្ថែមចំនួន ៤២៦នាក់ ស្ត្រី២២៥នាក់ លើជំនាញសម្អាងកាយ កាត់ដេរ កាត់សក់ ជួសជុលម៉ូតូ ជួសជុលម៉ាស៊ីធុនតូច អគ្គិសនី បរិក្ខាត្រជាក់ ផ្សាដែក និងជួសជុលរថយន្តដោយក្នុងនោះមានយុវជនបញ្ចប់វគ្គចំនួន ៣៧៩នាក់ ស្ត្រី២០០នាក់ ហើយយុវជនមានការងារធ្វើចំនួន ៣៣៥នាក់ ស្ត្រី ១៧៧នាក់ រួមមានបើកមុខរបរដោយខ្លួនឯង ធ្វើការនៅតាមសហគ្រាស/ក្រុមហ៊ុន ធ្វើការងារមិនត្រូវជំនាញ និងមិនទាន់មានការងារធ្វើចំនួន ៤៤នាក់។

ក្នុងនាមអាជ្ញាធរខេត្ត លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា យោងតាមលទ្ធផលខាងលើបានបង្ហាញពីភាពជោគជ័យរបស់អ្នកពាក់ព័ន្ធក្នុងការជួយជម្រុញដល់យុវជនមានជីវភាពក្រីក្រ បោះបង់ការសិក្សា ងាកមកចាប់យកនូវជំនាញ និងវិជ្ជាជីវៈ ដើម្បីជួយដល់សេដ្ឋកិច្ចខ្លួនឯង និងគ្រួសារ តាមរយៈការជ្រើសរើសយកជំនាញមួយមកសិក្សាបង្កើនសមត្ថភាពក្នុងការរកការងារធ្វើ និងប្រកបរបរដោយខ្លួនឯងប្រកបដោយភាពជោគជ័យ។ ក្នុងនោះដែរខេត្តសៀមរាប នៅតាមបណ្តាស្រុកជនបទក៏នៅមានយុវជនជាច្រើនបានបោះបង់ការសិក្សា និងគ្មានការងារធ្វើ ហើយកត្តានេះវាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ក្នុងការស្វែងរកឱកាសចាប់យកជំនាញណាមួយដែលត្រូវទីផ្សារបច្ចុប្បន្ន។ តាមរយៈនេះសូមជំរុញដល់អ្នកពាក់ព័ន្ធបន្តជម្រុញការអភិវឌ្ឍជំនាញតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ស្នើអង្គការអន្តរជាតិភ្លែនកម្ពុជា និងសមាគមបណ្តុះកុមារ បន្តកិច្ចសហការជាមួយអគ្គនាយកដ្ឋាន អ.ប.វ. ដើម្បីពង្រីកវិសាលភាពគម្រោងនេះបន្ថែមទៀតដើម្បីជួយដល់ក្រុមគោលដៅ និងសូមសំណូមពរក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយអំពីការរៀន ជាពិសេសយុវជនបោះបង់ការសិក្សា យុវជនងាយរងគ្រោះ និងស្វែងរកការងារជូនយុវជន។

លោកស្រី ឡាយ ផល្លីន អគ្គនាយិការងអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) នៃក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា TVET (អ.ប.វ) សម្រាប់ការសិក្សាជំនាញនេះ យុវជនមិនត្រឹមតែទទួលបានការបណ្តុះបណ្ដាលប៉ុណ្ណោះទេ តែយុវជនដែលមានជីវភាពខ្វះខាត់ទទួលបាននូវប្រាប់ឧបត្ថម្ភថែមពីរាជរដ្ឋាភិបាល។ ក្រៅពីនេះលោកស្រី ក៏បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធរួមគ្នាបន្តផ្សព្វផ្សាយទៅលើការងារនេះឲ្យជ្រួលជ្រាបទៅដល់មហាជនទូទៅផ្ដោតទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល “មនុស្សម្នាក់ជំនាញមួយមុខ” ជាពិសេសលើកទឹកចិត្តដល់ស្ត្រីក្នុងការចាប់យកជំនាញនេះឲ្យបានច្រើន ព្រោះស្ត្រីក៏អាចមានសមត្ថភាពខ្ពស់ជាបុរសក្នុងការងារនេះផងដែរ។ ជាមួយគ្នានោះលោកស្រី ក៏សូមស្នើរដល់អង្គការភ្លែន សូមបន្តចូលរួមក្នុងការនេះបន្តទៀត ទាំងការផ្ដល់ថវិការ ក៏ដូចជាបច្ចេកទេស ជាពិសេសការផ្ដល់ជំនាញច្បាស់លាស់បន្ថែមទៀត ដែលជួយជម្រុញដល់សេដ្ឋកិច្ចរបស់យើងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៥០។

ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការងារទាំងអស់អាចសម្រេចទៅបានមកដល់ពេលនេះ គឺដោយសារប្រទេសជាតិយើងទាំងមូលមានសុខសន្តិភាពពេញពេញ។ សុខសន្តិភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យឆ្ពោះទៅមុខឥតឈប់ឈរ កត្តានេះដែរក៏ទាមទារដល់ប្រជាពលរដ្ឋយើងចូលរួមទាំងអស់គ្នាក្នុងការចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ព្រោះបើយើងមានសន្តិភាព នោះយើងនឹងមានការរីកចម្រើនទោមុខទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប

សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.