Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប

ដោយ Pothe Thun
26/12/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សិស្សានុសិស្សមានជីវភាពក្រីក្រក្នុងស្រុកអង្គរធំ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជនប្រទេសសឹង្ហបុរី និងព្រះសង្ឃក្នុងក្រុងសៀមរាប
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន ៧០នាក់ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំ បានទទួលអំណោយជាកង់ និងសម្ភារៈសិក្សា ពីព្រះសង្ឃក្នុងក្រុងសៀមរាប និងសប្បុរសជនសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបុរី ដោយក្នុងម្នាក់ទទួលបាន៖ កង់ចំនួន១ សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកាមួយចំនួន។

លោក ហ្កូ តុងហុង (Goh Tung Hong) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបុរី បានឲ្យដឹងថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលមានសកម្មភាពជួយសង្រ្គោះអ្នកដែលមានជីវភាពខ្វះខាត ទីទ័លក្រ ដែលកំពុងជួបបញ្ហាប្រឈមនានា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការ ឬបក្សនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ។ ក្នុងនាមលោកជាប្រធានសមាគម លោកនឹងបន្តកៀគរសប្បុរសជនជាបន្តទៀត ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានផ្សេងៗទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ បានថ្លែងអំណរគុណចំពោះព្រះមន្ត្រីសង្ឃ រួមនឹងសប្បុរសជននៃសមាគមសង្រ្គោះជីវិត ដែលបានផ្តល់អំណោយយកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំនាពេលនេះ។ ការផ្ដល់នេះដែរ គឺដើម្បីឱ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀនហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ ដូចនេះលោកស្រី ក៏បានផ្តាំផ្ញើ ណែនាំ និងជំរុញដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងជៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ខំកសាងខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និងសូមឲ្យជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងពាលា ត្រូវសិក្សាស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ ពីព្រោះក្មួយៗទាំអអស់ គឺជាសរសរស្តម្ភដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ ដែលជាអ្នកកសាង និងអភិវឌ្ឍប្រទេសជាតិបន្តវេន។

ក្នុងឱកាសនោះដែរ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កិច្ចការសាសនាមានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាពហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជន ប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្ត ឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាផងដែរ។

ព្រះគ្រូបន្តថា ព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំទាំងផ្លូវកាយនិងផ្លូវចិត្ត និងការអប់រំចិត្តឲ្យចេះស្រឡាញ់ សាមគ្គីគ្នា និងជួយគ្នាទៅវិញមក ហើយចំពោះសម្ភារៈសិក្សា និងថវិកាដែលព្រះអង្គរបានចូលរួមជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុងនិងក្រៅប្រទេស។ ហើយចំពោះការផ្តល់កង់ និងសំភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ គឺជាការបង្ហាញពីការចូលរួម និងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមកនៅក្នុងសង្គមផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល ៖ លោក អ៊ុន ណារាជ្យ

Tags: សិស្សមានជីវភាពក្រីក្រស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ជូនដល់អ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងពិភាក្សា

រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ ជូនដល់អ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងពិភាក្សា

គម្រោងសាងសង់ផ្លូវបេតុង២ខ្សែរ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុង២ខ្សែរ ក្នុងស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប

ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.