របាំងសាច់រ៉ាវប្រវែង ៧,០៥០ម៉ែត្រ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន ត្រូវបានកម្លាំងចម្រុះចុះកាប់បំផ្លាញចោលនៅនឹងកន្លែង
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះសរុប ៣១នាក់ ដែលរួមមាន កម្លាំងនគរបាលមកពីផែននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ៩នាក់ និងការចូលរួមពីមន្ត្រីជំនាញជលផល ១១នាក់ បរិស្ថាន ៤នាក់ ...