យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៣៥ករណី និងបានបង្កឲ្យមនុស្សយ៉ាងតិចណាស់ ១៤នាក់បានស្លាប់ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការចុះផ្សាយដដែលនេះ បញ្ជាក់ថា មូលហេតុនៃការស្លាប់ក្នុងគ្រោះថ្នាក់នេះ បង្កដោយ ការបើកបរលើសល្បឿនកំណត់ចំនួន ៨នាក់ ...