Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ

ដោយ Pothe Thun
08/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ខ្លួន ដែលមានរបៀបវារ:ចំនួន៦ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត នៅព្រឹកមិញនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំធំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អាជ្ញាធរក្រុង-ស្រុកក្នុងខេត្ត ។

សូមបញ្ជាក់ថា មានរបៀបវារ:ចំនួន៦ ដែលត្រូវបានលើកយកមកធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយ និងអនុម័ត នៅក្នុងកិច្ចប្រជុំនេះ រួមមាន ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ , ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ , ៣- របាយការណ៍ ស្តីពីការដោះស្រាយសំណួរ- សំណូមពរដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៨ និង២០១៩ , ៤- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប , ៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២០ -២០២២ )របស់រដ្ឋបាលខេត្ត និង ៦- បញ្ហាផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយ និងអនុម័តលើរបៀបវារ:ទាំងអស់រួចមក អង្គប្រជុំបានលើកយកនូវបញ្ហាមួយចំនួនមកពិភាក្សា ក្នុងនោះ ៖ អំពីវិធានការក្នុងការបង្ការ ការពារ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសដែលសិស្សានុសិស្សគ្រប់កម្រិតបានចូលសិក្សាឡើងវិញ , បញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក , ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ , ករណីល្បែងស៊ីសង , ការធ្វើកូដកម្មរបស់បុគ្គលិកសណ្ឋាគារ , សុវត្ថិភាពចរាចរណ៍ ,បញ្ហាផ្លូវថ្នល់ , បញ្ហាជីកដីធ្វើអាជីវកម្ម , ការធ្វើអាជីវកម្មបញ្ចូលហ្គាសរថយន្ត , ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមានការយឺតយ៉ាវ , បញ្ហាស្លាកសញ្ញាចរាចរណ៍ និងការលក់ដូរភាពអាណាធិបតេយ្យនៅក្រោយ មន្ទីរពេទ្យគន្ធបុប្ផា ។ល។

ជាការឆ្លើយតបឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ចំពោះសិស្សានុសិស្សនៅកម្រិតមត្តេយ្យសិក្សា និង បឋមសិក្សា សង្គេតឃើញថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានអនុវត្តយ៉ាងតឹងរឹង នូវវិធានការសុវត្ថិភាពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយលោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សរបស់ខ្លួន ដោយធ្វើអនាម័យ និង ការវាស់កម្តៅ ព្រមទាំងពាក់ម៉ាស់បានត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះ គឺក្នុងពេលសិស្សចេញលេង ពួកគាត់នឹងមានភាពស្និទ្ធស្នាលគ្នាជាមួយមិត្តភ័ក្ត ដោយមិនបានរក្សាគន្លាតពីគ្នាឡើង ដែលជាបញ្ហានោះ ទោះបីកូនៗបាន ទទួលបានការអប់រំពីឳពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ក៏យើងមិនអាចគេចផុតពីបញ្ហាទាំងនេះឡើយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំងសមត្ថកិច្ចទាំងបី រួមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែបង្ក្រាបឲ្យខាងតែបាននូវបទល្មើសកាប់ទន្រ្ទានព្រៃលិចទឹក និង តំបន់ឧទ្យានជាតិ , ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យពូជត្រីនៅបឹងទន្លសាបហិនហោចវិនាស , បញ្ហាល្បែងស៊ីសង គ្រឿងញៀន និង ត្រូវធ្វើពីបច្ចុប្បន្នភាពចំនួនគ្រួសារដែលនៅលើដីរដ្ឋ នៅក្នុងតំបន់ឧទ្យានជាតិឲ្យបានច្បាស់ពីប្រវត្តិសាវតា បើមិនមានប្រវត្តិសាវតាច្បាស់លាស់នោះទេ គឺត្រូវអនុវត្តតាមវិធានការរដ្ឋបាល ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា ចំពោះការវិវាទរបស់និយោគជិកជាមួយវនិយោជកនោះ ត្រូវបានធ្វើការដោះស្រាយបានជាបណ្តើរៗហើយ ប៉ុន្តែបញ្ហាសំខាន់ទៀតនោះ គឺសុំឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវធ្វើការពង្រឹងបន្ថែមទៀត អំពីសុវត្ថិភាពចរាចរណ៍ , ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ ត្រូវពង្រឹងឲ្យបានពីច្បាប់អនុញ្ញាតការបើកធ្វើអាជីវកម្មបញ្ចូល ឬ ស្តុបហ្គាសក្នុងក្រុង និង ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋបានយកទៅប្រើប្រាស់ ក្នុងនោះអាជ្ញាធរក្រុង ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ចំពោះភាពអាណាធិបតេយ្យ ក្នុងការយកផ្លូវថ្នល់ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងលក់ដូរ ដែលធ្វើឲ្យកកស្ទះចរាចរណ៍ទៅមក ៕

អត្ថបទ ៖ លោក ម៉ី សុខារិទ្ធ និង លោក ឈិត សាវី
រូបថត ៖ រដ្ឋបាលខេត្ត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.