Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន

ដោយ Pothe Thun
08/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង វត្តមាន ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន។

គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន មាន ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាប្រធាន និងមាន អនុ ប្រធានចំនួន ៤ រូប ក្នុងនោះមាន អនុប្រធានអចិន្ត្រៃយ៍ ១ រូប គឺ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា ក្រសួង និងជា ប្រធាននាយកដ្ឋាននីតិកម្ម ក្រសួង ព័ត៌មាន។ ជាមួយនេះក៏មាន សមាជិកចំនួន ១៨ រូប ក្នុងនោះដែរក៏មានសមាជិក មកពីស្ថាប័ន សារព័ត៌មាន ចំនួន ៤ រួមមាន ក្លឹបអ្នក កាសែតកម្ពុជា,សហភាពសហពន្ធ័អ្នកកាសែតកម្ពុជា, សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បី សេរីភាព,និងសមាគមកម្ពុជាការពារអ្នកកាសែត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ជា កែវចិន្តា បានធ្វើរបាយការណ៏ជម្រាបជូនពី លទ្ធផលនៃការទទួលពាក្យបណ្តឹង ចាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានបណ្ដឹងជាលាយលក្ខអក្សរឆ្លងតាមក្រសួង-ស្ថាប័ន ចំនួន៥ករណី ក្នុងនោះ ដោះស្រាយរួចរាល់ ចំនួន៤ករណី ។

បណ្ដឹងជាលាយលក្ខ អក្សរ ឆ្លងតាម អង្គភាព ចំនួន៣ករណី ដោះស្រាយបណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច គ្រប់លំដាប់រួចរាល់ ចំនួន១ករណី ដោយឡែកបណ្ដឹងផ្ទាល់មាត់ ចំនួន ៦ ករណី បានដោះស្រាយរួចរាល់ទាំងអស់។ ជាចុងក្រោយនេះ កាលពីថ្ងៃទី០១ ខែកញ្ញា ឯកឧត្តម ហ៊ុយ វណ្ណ: ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យមកក្រសួងព័ត៌មាន ដើម្បីស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលើរបាយការណ៏ស្តីពីស្ថានភាពអ្នកកាសែតមួយនៅ ខេត្តកំពង់ឆ្នាំង ។ ករណីនេះ នាយកដ្ឋាននិតិកម្មកម្ពុជាបានទទួល និងពិនិត្យ។

ឯកឧត្តម គី តិច មានប្រសាសន៏លើកឡើងថា ចាប់តាំងពីការគណ:កម្មការសម្រប សម្រួលដោះស្រាយ វិវាទអ្នកសារព័ត៌មានបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនទាន់ទទួល ការការពារចំពោះ អ្នកសារព័ត៌មាន ដែលមានកំហុសនៅឡើយ ប៉ុន្តែគ្រាន់តែមានចំណុចខ្លះ បានធ្វើការ ផ្លាស់ប្តូរយោបល់ គ្នាជាមួយក្រុមការងារក្រសួងព័តមាន ពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន ដែលមានបញ្ហា ដោយមិនគោរព តាមក្រមសីលធម៏វិជ្ជាជីវៈបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា តាមរយៈកិច្ចប្រជុំធ្វើឡើងរយៈពេល ៦ ខែម្តងនេះ នឹងពិនិត្យ

ពាក្យបណ្តឹង ទាក់ទងនឹងអ្នកសារព័ត៌មាន ហើយរាល់ពាក្យបណ្តឹងទាំងអស់នោះ ខាងនាយកដ្ឋាន នីតិកម្មក្រសួងព័ត៌មាន នឹងធ្វើការពិនិត្យជាមុន ប្រសិនបើពិនិត្យឃើញថា កាសែតកំហុសរបស់អ្នកសារព័ត៌មាន រញ៉េរ រញ៉ៃ គឺមិនដាក់ជូនក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ធ្វើការដោះស្រាយ នោះទេ។ ដូច្នេះរាល់សំណើ ដែលក្រសួងពិនិត្យឃើញថា មានភាពសមស្រប ដើម្បីអោយមាន ការជួយពីមេធាវី ទើបក្រសួងបញ្ជូនទៅពិនិត្យ និងជួយដោះស្រាយការពារ អ្នកសារព័ត៌មាន ដែលធ្វើកិច្ចការងារ ប្រកបដោយវិជ្ជាជីវ: ត្រឹមត្រូវ។

ទាក់ទងទៅនិងចំណុចសំខាន់ៗនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលដោះស្រាយ វិវាទរបស់អ្នកសារព័ត៌មាន នេះដែរ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន និង ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានធ្វើការបញ្ជាក់បន្ថែមជាបន្តបន្ទាប់ថា
((សំឡេង))។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.