Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ដោយ Pothe Thun
09/09/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនកិច្ច នៅតាមបណ្តាខេត្តច្រកព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ផាប្លូ កាំង ( Pablo Kang ) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កស្រុកឡាញ់ ខេត្តសៀមរាប បានវាយតម្លៃថា កម្ពុជាមានការគ្រប់គ្រង ការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីត១៩ ទៅក្នុងសហគមន៍ បានល្អប្រសើរ ព្រមទាំងបានរក្សាការប្រុងប្រយ័ត្នយ៉ាងហ្មត់ចត់។

ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃបេសកកម្មរបស់ប្រតិភូទូតអូស្រ្តាលី ដើម្បីនាំយកនូវមូលនិធិ សម្រាប់ការបណ្តុះបណ្តាលមន្រ្តីអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM ) នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងផ្តល់សម្ភារៈការពារកូវីត១៩ដល់ក្រុមការងារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលទើបត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ក្នុងនោះ មណ្ឌលចត្តាឡីស័កក្រឡាញ់ ក៏ជាចំណែកមួយ ដែលគាំទ្រដោយ អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM ) ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានរំលឹកការចងចាំ ដែលមិនអាចបំភ្លេចបាននោះ គឺអ្នកទេសចរជនជាតិអូស្រ្តាលីចំនួន៨១នាក់ ដែលជាប់នៅលើនាវាវេសស្ទឺដាំ បានរួចផុតពីគ្រោះថ្នាក់ ហើយបានជាន់លើទឹកដីប្រទេសកម្ពុជា នៅក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ ទាំងអស់នេះ ក៏ដោយសារតែបេះដូងមនុស្សធម៌ នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា ការបង្ហាញតួលេខពិតប្រាកដប្រចាំថ្ងៃ និងការក្រើនរំលឹករបស់ក្រសួងសុខាភិបាលកម្ពុជាជាប្រចាំ គឺជាវិធីសាស្រ្តដ៏សំខាន់ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវការយល់ដឹង និងរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ នៅក្នុងសហគមន៍។ គិតមកទល់ពេលនេះ ប្រទេសអូស្រា្តលី និងកម្ពុជា បានរួមកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង២០ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងកាលៈទេសៈនេះ អូស្រា្តលីក៏នៅតែបន្តរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩នេះផងដែរ។
—— បទសម្ភាសន៍ ឯឧ ផាប្លូ កាង ២នាទី៥០វិនាទី——

ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ខេត្តសៀមរាប បង្ហាញថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតអូស្រ្តាលីនៅមណ្ឌលចត្តាឡីស័កក្រឡាញ់ គឺជាការបង្ហាញនូវការរឹតចំណងការទូតកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ឆ្លៀតពេលនោះដែរ លោកអភិបាលរងបានជម្រាបថា បច្ចុប្បន្ន ជំងឺកូវីដ១៩នៅកម្ពុជា ភាពធូរស្រាល ដែលអនុគ្រោះដល់ការបើកទ្វារសាលារៀន ឲ្យដំណើរការជាបណ្តើរៗឡើងវិញ ដូច្នេះមណ្ឌលចត្តាឡីស័កដែលបានរៀបចំនៅក្នុងសាលារៀនមួយចំនួននោះ រដ្ឋបាលខេត្តកំពុងពិចារណាផ្លាស់ប្តូរទីតាំង ដើម្បីទំនុកចិត្តរបស់សិស្ស និងមាតាបិតាសិស្ស។
—– សម្ភាសន៍ លោក ពិន ប្រាកដ ២៥វិនាទី—–

គួរបញ្ជាក់ដែរថា ខេត្តសៀមរាប ចាប់គិតពីថ្ងៃទី១០ ខែមេសា មកដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីក្រៅប្រទេសសរុប ជាង ១ម៉ឺន ៧ពាន់នាក់ ក្នុងនេះដែរស្រុកក្រឡាញ់ មានចំណូលស្រុកចំនួន ៩៦៦នាក់ បានឆ្លងកាត់ការធ្វើចត្តឡីស័ក១៤ថ្ងៃ ចំនួន ៩៤៨នាក់ នៅសល់ ២៩នាក់៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.