Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

ដោយ Pothe Thun
09/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សេដ្ឋកិច្ច និង កសិកម្ម
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប ថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ មានរៀបចំកិច្ចប្រជុំមួយ ស្តីពីការចុះតាមដាន ការងារជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីពិភាក្សា និងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ ក្នុងខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផលសុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ភូមិមួយផលិតផលមួយ មានបង្ហាញថា៖ ភូមិមួយផលិតផលមួយ សំដៅដល់ផលិតផលរបស់ខ្មែរទាំងឡាយណា ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដោយផលិតករដាក់ពាក្យស្នើសុំចូលជាសមាជិកភូមិមួយផលិតផលមួយ តាមរយៈក្រុមការងារ គណៈកម្មាធិការខេត្ត ជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងមានការចុះទៅសម្ភាសន៍ប្រមូលព័ត៌មាន បន្ទាប់មកទើបគណៈកម្មាធិការ ធ្វើការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យអំពីផលិតផលណាមួយនោះ ថាតើសមស្របអាចទទួលយកជាផលិតផលមួយបានឬយ៉ាងណា។

ឯកឧត្តម បញ្ជាក់ថា សមាជិកភូមិមួយផលិតផលមួយ ត្រូវបានជួយគាំទ្រ ពីអង្គការដៃគូ អ្នកជំនាញទាំងក្នុងនិងក្រៅប្រទេសនានា ដើម្បីជួយពង្រឹងដល់ប្រជាកសិករក្នុងសហគមន៍ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ បច្ចេកទេសផលិត ជួយរកទីផ្សារ និងឱ្យពួកគាត់យល់ដឹងបន្ថែមទៅលើការគ្រប់គ្រងអាជីវកម្ម។ ទាំងអស់នេះ វាបានចូលរួមកាត់បន្ថយ ការនាំចូលទំនិញប្រើប្រាស់មួយចំនួន ពីប្រទេសជិតខាង ដែលជាគោលដៅមួយមិនត្រឹមតែជួយកំណើនសេដ្ឋកិច្ចជាតិ ឬកំណើនម៉ាក្រូសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាបានជួយដល់កំណើនសេដ្ឋកិច្ចគ្រួសារផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា៖ ជាទិសដៅសម្រាប់ចុងឆ្នាំ២០២០ នៅតាមបណ្ដាខេត្តនីមួយៗ ធ្វើយ៉ាងណា ត្រូវចងក្រង ផលិតផល របស់សមាជិកនៃភូមិមួយផលិតផលមួយ ចន្លោះ ពី១០ ទៅ១៥ផលិតផល។ ចលនានេះ ទាមទារឱ្យមានការចូលរួមជាមួយក្រសួង ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ឋ ដើម្បីអភិវឌ្ឍន៍សមត្ថភាពប្រជាកសិករ ក្នុងសហគមន៍តាមមូលដ្ឋាន។ ក្នុងនោះ ការជំរុញសមាជិកនៃចលនាជំរុញភូមិមួយផលិតផលមួយ ត្រូវជួយធ្វើការ កែលម្អ ជំរុញ កែច្នៃសក្តានុពល ធនធានក្នុងគ្រួសារ និងក្នុងសហគមន៍របស់ប្រជាកសិករ ដើម្បីពួកគាត់ ប្រែក្លាយផលិតផលដែលមានក្នុងមូលដ្ឋានឱ្យទៅជាទំនិញ ដែលអាចទាញយកផលកម្រៃនៅលើទីផ្សារ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

ចាប់ពីដើមខែមករា ឆ្នាំ២០២១ កម្មករកម្មការិនី កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលប្រាក់ខែទាបបំផុត១៩២ដុល្លារអាមេរិចក្នុងមួយខែ

ចាប់ពីដើមខែមករា ឆ្នាំ២០២១ កម្មករកម្មការិនី កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលប្រាក់ខែទាបបំផុត១៩២ដុល្លារអាមេរិចក្នុងមួយខែ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំ នៃមន្ទីរព័ត៌មាន ខេត្តកណ្តាល

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំ នៃមន្ទីរព័ត៌មាន ខេត្តកណ្តាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.