Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំ នៃមន្ទីរព័ត៌មាន ខេត្តកណ្តាល

ដោយ Pothe Thun
10/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញសម្ពោធ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងសាលប្រជុំ នៃមន្ទីរព័ត៌មាន ខេត្តកណ្តាល
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបានរៀបចំឡើងវិញរួចរាល់នូវបន្ទប់ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP) និងសាលប្រជុំ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវបានប្រារព្ធពិធីសម្ពោធប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាន កម្ពុជា(AKP) និងសាលប្រជុំ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ស្ថិតនៅ មន្ទីរព័ត៌មាន ខេត្តកណ្តាល ភូមិ តាខ្មៅ សង្កាត់ខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក គិម រីទ្ធី អភិបាលរងខេត្តកណ្តាល បានកោតសរសើរពីលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកណ្តាល សម្រចអនុវត្តន៍បានក្នុងរយៈពេល កន្លងមកនេះ ប្រកបដោយប្រសិទ្ធិភាព និងវឌ្ឍនភាព ក្នុងនោះបានពិនិត្យឃើញថា ការថត រូបភាព និង ការសរសេរអត្ថបទ បានល្អប្រសើរជាងមុន ហើយការផ្សព្វផ្សាយ ក៏បានឆាប់ រហ័សផងដែរ។ លោក អភិបាលរងខេត្ត បានបង្ហាញថា ការផ្សាយរបស់ ទីភ្នាក់សារព័ត៌មានកម្ពុជា បានបម្រើដល់អ្នកអានទាំងក្នុងនិងក្រៅប្រទេស ពិសេសសម្រាប់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកសិក្សាស្រាវជ្រាវ ជាដើម ដែលអាចមើលយល់ដឹងបានគ្រប់ពេល ពីសភាពការណ៍វិវត្តន៍ថ្មីៗរបស់ប្រទេសជាតិ។ ជាក់ស្តែង ខណៈលោកអភិបាលរងខេត្ត ទៅបំពេញការសិក្សានៅក្រៅប្រទេស លោកបានតាមដាន គោលនយោបាយក្នុងប្រទេស និងក្រៅប្រទេស សំខាន់ៗជាច្រើន ពីទីភ្នាក់សារព័ត៌មានកម្ពុជាតាមប្រព័ន្ធអិនធើណិត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ដំណឹងដែលបានចេញ ផ្សាយនៅទីភ្នាក់ងារសារព័ត៌មានកម្ពុជា មិននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿង ឈ្លោះប្រកែកគ្នាក្នុងគ្រួសារនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយ គឺជំហររបស់រាជរដ្ឋាភិបាល នៅលើចំនុចនីមួយៗ ឬការអនុវត្តន៍របស់រាជរដ្ឋាភិបាល ហើយដំណឹងដែលបានចុះផ្សាយមាន ជា ភាសា ខ្មែរ បារាំង និងអង់គ្លេស ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មានគឺជា ទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែរគេចង់មើល ទើបស្ថាប័នព័ត៌មាន នោះដំណើរការទៅមុខបាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ចាក់ជូនដល់បណ្តាមន្ទីរព័ត៌មានផងដែរថា ជារៀងរាល់ខែ មិនបាច់ផ្ញើរបាយការណ៍ មកក្រសួងព័ត៌មាន អំពីការផ្សាយព័ត៌មាន បានប៉ុន្មានអត្ថបទ ក្នុង ១ខែ នោះទេ អ្វីដែលក្រសួងចង់ដឹងនោះ ថាតើនៅក្នុងខែនេះ ប្រជាជនក្នុងខេត្ត គិត ឬ ចង់ដឹងរឿងអ្វីជាសំខាន់? តើមន្ទីរព័ត៌មាន បានប្រតិកម្មទៅលើ ចម្ងល់របស់ប្រជាជនយ៉ាងដូចម៉្តេចខ្លះ? តាមរយៈនេះ ក្រសួងព័ត៌មាន តែងតែបានណែនាំ ដល់គ្រប់មន្ទីរព័ត៌មាន ទាំងអស់ នៅរៀងរាល់ព្រឹក ត្រូវមានការជួបប្រជុំគ្នា ដើម្បីប្រមូលនូវរាល់ព័ត៌មាន ថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងក្នុងខេត្តរបស់់ខ្លួន ដើម្បីធ្វើជា របាយការណ៍ ដាក់ជូនទៅគណ:អភិបាលខេត្ត តាមរយៈអភិបាលរង ទទួលបន្ទុកការងារព័ត៌មាន សម្រាប់ឲ្យខេត្ត មានប្រតិកម្មឆ្លើយតប បានទាន់ពេលវាលា ចំពោះព័ត៌មាន ដែលកើតមានឡើងនោះ។

ឯកឧត្តម បានលើកឡើងដែរថា ការដឹកនាំប្រទេស ត្រូវការអំណាច ២ ទីមួយ អំណាចរឹង ផ្អែកលើកម្លាំង ប្រដាប់អាវុធ តុលាការ ហើយបច្ចុប្បន្ននេះ អំណាចរឹងត្រូវការ ចំណាយលុយច្រើន។ ប៉ុន្តែពេលនេះ គេតែងប្រើអំណាចទន់វិញ ហើយចំណាយតិច ដូចជាការ ផ្សព្វផ្សាយឃោសនា តាមវិទ្យុ ទូរទស្សន៍ ភាពយន្ត ចម្រៀង និងតាមរយៈសិល្បករ ជាដើម ដែលអាចទាក់ទាញចិត្តមនុស្ស ឲ្យទន់បាន បើយើងចេះប្រើ។ ដូច្នេះ ព័ត៌មាន ក៏ដូចគ្នាដែរ ត្រូវធ្វើការពន្យល់ឲ្យបានខ្លី ងាយយល់ នូវរឿងអ្វីមួយដែលបានផ្សាយទៅ។ ការងារព័ត៌មាន មិនមិនជាតូឯក ធ្វើតែម្នាក់ឯង បានជោគជ័យនោះទេ ត្រូវមានកិច្ចសហការគ្នា ទើបធ្វើឲ្យព័ត៌មានបានល្អ។ តារយៈនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ លំដាប់ថ្នាក់ ត្រូវមានកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ និងមានយុត្តិធម៏ គិតពី គោលការណ៏ក្នុង ការងារ ហើយត្រូវចេះប្រមូលគ្នាមកធ្វើការជារួម ទើបអាចសម្រេចបាន លទ្ធផលការងារល្អ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់នូវថវិកា ដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកណ្តាល ចំនួន ៨០ នាក់ ក្នុងម្នាក់ ៥ ម៉ឺនរៀល ។ ជាមួយ បាននាំមកនូវ កាមេរ៉ាថតរូប ១ គ្រឿង និង កុំព្យូរទ័រ ១ គ្រឿង ជូនដល់ ការិយាល័យ ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា សម្រាប់ប្រើបា្រស់ក្នុងការផលិតព័ត៌មាន ផងដែរ៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានមន្ទីរព័ត៌មាន ខេត្តកណ្តាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកបច្ច័យជាង៤លានរៀល និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តទេពពោធិវង្ស ក្រុងសៀមរាប អំឡុងពិធីដាក់បិណ្ឌវេនទី៨

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកបច្ច័យជាង៤លានរៀល និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តទេពពោធិវង្ស ក្រុងសៀមរាប អំឡុងពិធីដាក់បិណ្ឌវេនទី៨

មន្ទីរសង្គមកិច្ចខេត្តសៀមរាប រួមនិងអង្គការមនុស្សចាស់កម្ពុជា បើកកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“

មន្ទីរសង្គមកិច្ចខេត្តសៀមរាប រួមនិងអង្គការមនុស្សចាស់កម្ពុជា បើកកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.