Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសង្គមកិច្ចខេត្តសៀមរាប រួមនិងអង្គការមនុស្សចាស់កម្ពុជា បើកកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“

ដោយ Pothe Thun
10/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
មន្ទីរសង្គមកិច្ចខេត្តសៀមរាប រួមនិងអង្គការមនុស្សចាស់កម្ពុជា បើកកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អង្គការមនុស្សចាស់កម្ពុជា បានសហការជាមួយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រៀបចំកិច្ចប្រជុំស្តីពី ”យន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា“ ជាមួយសមាជិកបណ្តាញមនុស្សវ័យចាស់នៅកម្ពុជា រួមមានតំណាងសមាគមមនុស្សចាស់ និងអង្គការសង្គមស៊ីវិលចំនួន១៨ ស្ថាប័ន មកពីរាជធានី-ខេត្តចំនួន ៦ រួមទាំងខេត្តសៀមរាប សរុបចំនួន៤៥នាក់។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងពីក្របខណ្ឌគោលនយោបាយ និងយន្តការគាំទ្រមនុស្សចាស់នៅកម្ពុជា។ មួយវិញទៀត កិច្ចប្រជុំនេះ ក៏នឹងស្វែងយល់ពីស្ថានភាព បញ្ហាប្រឈមរបស់មនុស្សចាស់ ក្នុងសហគមន៍របស់ពួកគាត់ ការប្រព្រឹត្តទៅរបស់បណ្តាញមនុស្សវ័យចាស់កម្ពុជា ព្រមទាំងស្វែងរកកិច្ចសហការ ដើម្បីដោះស្រាយបញ្ហារបស់មនុស្សចាស់។ កិច្ចប្រជុំរបស់បណ្តាញមនុស្សវ័យចាស់កម្ពុជានេះដែរ ធ្វើឡើងនៅរៀងរាល់៣ខែម្ដង ជាមួយសមាជិកទាំង៦ រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ និងកំពង់ធំ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

លោក អោ ម៉ៅ ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប លើកឡើងថា៖ មនុស្សចាស់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ការអប់រំសីលធម៌, ចរិយាធម៌, គុណធម៌ ចាប់តាំងពីកុមារ រហូតដល់មនុស្សគ្រប់វ័យ។ យ៉ាងណាមិញ យើងពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយគាំទ្រទៅដល់សមាគមមនុស្សចាស់ នៅទូទាំងប្រទេសបានច្រើននៅឡើយទេ។

លោក អោ ម៉ៅ បញ្ជាក់ថា៖ រាជរដ្ឋាភិបាលក៏បានបង្កើតនូវគោលនយោបាយថ្មីៗមួយចំនួនដែលគាំទ្រ និងលើកកម្ពស់មនុស្សចាស់ ដូចជា គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០, ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ គោលនយោបាយថែទាំសុខភាព និងយុទ្ធសាស្រ្តសុខាភិបាលជាតិ សម្រាប់ថែទាំសុខភាពមនុស្សចាស់ ឆ្នាំ២០១៦ ។ ជាពិសេសជាងនេះទៅទៀត គឺ “គោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០” ដែលរាជរដ្ឋាភិបាលបានកែសម្រួលពីគោលនយោបាយចាស់ឆ្នាំ២០០៣ ដើម្បីឲ្យឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការរបស់មនុស្សចាស់នាពេលបច្ចុប្បន្ន។

លោកស្រី អ៊ូ វណ្ណដា ប្រធានបណ្តាញមនុស្សវ័យចាស់កម្ពុជា មានប្រសាសន៍ថា៖ បណ្ដាញមនុស្សវ័យចាស់កម្ពុជា បង្កើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលហូឡង់ តាមរយៈគម្រោងវ័យ និងបានចងក្រងឡើងដំបូងបង្អស់នៅកម្ពុជា ក្រោមការគាំទ្រពីអង្គការមនុស្សចាស់កម្ពុជា និងសហការដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ បណ្ដាញមនុស្សវ័យចាស់កម្ពុជា គឺជាវេទិកាមួយសម្រាប់សមាគមមនុស្សចាស់ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាបន័នានាបានពិភាក្សាគ្នា និងធ្វើកិច្ចការរួមគ្នា ដើម្បីពង្រីក និងបន្លឺសំឡេងរបស់មនុស្សចាស់ ដែលងាយរងគ្រោះ និងលើកកម្ពស់គុណភាពជីវិតមនុស្សចាស់ ជាពិសេសមនុស្សចាស់ ដែលគេបោះបង់ និងមនុស្សចាស់ដែលមានពិការភាព ព្រមទាំងជំរុញដល់ការរួមចំណែក អនុវត្តន៍គោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព ដែលជាប្រយោជន៍ សម្រាប់មនុស្សវ័យចាស់។

គួរជម្រាបថា តាមរយៈរបាយការណ៍ របស់នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា បង្ហាញថា តួលេខនៅឆ្នាំ២០១៥ ប្រជាពលរដ្ឋមានវ័យ៦០ឆ្នាំឡើងទៅមានចំនួនប្រមាណ១.៣លាននាក់ ស្មើនឹង៨.៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប តាមការព្យាករណ៍ថានៅឆ្នាំ២០៥០ ចំនួនជនវ័យចាស់នៅកម្ពុជា នឹងឈានឡើងប្រហែល៥លាននាក់ស្មើនឹង២១ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការ និងគ្រួសារ មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប អំឡុងពិធីបុណ្យកាន់បិណ្ឌ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិនពិការ និងគ្រួសារ មជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប អំឡុងពិធីបុណ្យកាន់បិណ្ឌ

គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប៖ក្រុមការងារជំនាញថ្នាក់ក្រសួង និងខេត្ត ចាប់ផ្ដើមកិច្ចពិភាក្សាលម្អីត ដើម្បីអនុវត្តន៍គម្រោង

គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប៖ក្រុមការងារជំនាញថ្នាក់ក្រសួង និងខេត្ត ចាប់ផ្ដើមកិច្ចពិភាក្សាលម្អីត ដើម្បីអនុវត្តន៍គម្រោង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.