Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប៖ក្រុមការងារជំនាញថ្នាក់ក្រសួង និងខេត្ត ចាប់ផ្ដើមកិច្ចពិភាក្សាលម្អីត ដើម្បីអនុវត្តន៍គម្រោង

ដោយ Pothe Thun
11/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប៖ក្រុមការងារជំនាញថ្នាក់ក្រសួង និងខេត្ត ចាប់ផ្ដើមកិច្ចពិភាក្សាលម្អីត ដើម្បីអនុវត្តន៍គម្រោង
612
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារបច្ចេកទេស របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមបើកកិច្ចប្រជុំពិភាក្សាលើកទី១ របស់ខ្លួន ជាមួយរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដល់ថវិកា១៥០លានដុល្លារអាមេរិច សម្រាប់គម្រោងនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកទឹកចិត្តដល់មន្ត្រីជំនាញខេត្ត លោកអភិបាលក្រុង និងតំណាងអាជ្ញាធរជាតិអប្សរា បង្ហាញនូវទីតាំងផ្លូវសំខាន់ៗក្នុងក្រុង ជូនក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សា និងវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់នានា និងផ្ដល់នូវគុណប្រយោជន៍ដល់ប្រជាពលរដ្ឋបន្ទាប់ពីបញ្ចប់គ្រោង។

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លុវថ្នល់ ក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែនេះ ឯកឧត្តម យិត ប៉ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បញ្ជាក់ថា ៖ ជុំវិញការងារសិក្សាគម្រោងនេះ ប្រការដែលចាំបាច់បំផុតនោះគឺ ត្រូវពិនិត្យស្ថេរភាពផ្លូវថ្នល់ រក្សាបរិស្ថានធម្មជាតិនៃទីក្រុងជាមួយស្ទឹងសៀមរាប ដើម្បីសាកសមជាទីក្រុងវប្បធម៌ ប្រវត្តិសាស្រ្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងគិតគូរសុខុមាលភាពប្រជាពលរដ្ឋ ក្នុងតំបន់នៃគម្រោង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅក្នុងកិច្ចប្រជុំនោះ ក៏បានបញ្ជាក់ផងដែរថា ស្របអនុសាសន៍របស់ថ្នាក់ដឹកនាំ ផ្លូវទាំង៣៨ខ្សែនេះ មិនត្រូវបានស្ថាបនា ដាច់ដោយឡែកជាកំណាត់ៗនោះទេ តែត្រូវជាបណ្តាញផ្លូវប្រទាក់ក្រឡា សមាហរណកម្មជាមួយនឹងបណ្តាញផ្លូវដែលមានស្រាប់ ដើម្បីសម្រួល និងរំដោះលំហូរចរាចរណ៍នៃយានយន្តក្នុងក្រុង ដែលត្រូវកើនឡើងនាពេលខាងមុខ។ គម្រោងអភិវឌ្ឃន៍នេះដែរ ជាចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ដោយរំពឹងទុកជាវិជ្ជមានថា តំបន់អង្គរ-សៀមរាប នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ បានកាន់តែច្រើននាពេលអនាគត ក្រោយវិបត្តិកូវីត១៩។

កិច្ចប្រជុំនេះ ក៏បានបង្ហាញឲ្យដឹងដែរថា គម្រោងនេះត្រូវតែបន្ស៊ីគ្នាជាមួយគម្រោងប្រព័ន្ធលូទឹកកខ្វក់ របស់គម្រោងដៃគូអភិវឌ្ឍ គឺគម្រោងរបស់ធនាគាពិភពលោកនិងកូរ៉េ ដើម្បីធានាបាននូវប្រព័ន្ធចែកដាច់ពីគ្នា រវាងទឹកភ្លៀងនិងទឹកកខ្វក់។

គួរំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសថានឹងអញ្ជើញ មកកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានគម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះ ផងដែរ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាបផ្លូវក្នុងក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.