Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍

ដោយ Pothe Thun
11/09/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកយុទ្ធនាការផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចផ្សារពួក ក្នុងស្រុកពួក ស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស៊ំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយនឹងរដ្ឋបាលស្រុកពួក បើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុប មុខផ្សារពួក ក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ក្នុងគោលបំណងកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងសកម្មភាពនោះ មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានណែនាំនិងចែកខិតប័ណ្ណពាក់ព័ន្ធគ្រឿងស្រវឹងចំនួន៦០០សន្លឹក នឹងបង្ហាញពីរបៀបមួកពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវផលប៉ះពាល់ក្នុងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង (ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) និងបិតស្ទិកខ័រចំណាំងផ្លាតជនពិការផងដែរ។

លោក ថាន់ ហឹក អភិបាលរងស្រុកពួក និងជាអនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក មានប្រសាសន៍ថា ដើម្បីរួមគ្នាកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅមកតាមបណ្តាផ្លូវនានា ធ្វើយ៉ាងណាធានាឲ្យបាននូវការគោរពច្បាប់ចរាចរណ៍ ដោយនៅពេលបើកបរត្រូវពាក់មួក និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឱ្យបានជាប់ជាប្រចាំ បើកបរទៅតាមល្បឿនកំណត់ គោរពស្លាកសញ្ញាតាមដងផ្លូវជាដើម ជាពិសេសសូមឲ្យអ្នកបើកបរយាយន្តគ្រប់ប្រភេទ ពេលមកដល់ជិតសាលារៀន មន្ទីរពេទ្យ និងទីប្រជុំជននានា ត្រូវបន្ថយល្បឿន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការ នៃអធិការដ្ឋាននគរបាលស្រុកពួក បានបង្ហាញថា បច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំរបស់ប្រទេសកម្ពុជា វាបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ បានធ្វើឱ្យបាត់បង់ធនធានមនុស្ស បានធ្វើឲ្យមានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ និងខូចខាតសណ្តាប់ធ្នាប់សង្គម គឺបណ្តាលមកពីអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរផងដែរ ហើយសម្រាប់ស្រុកពួក គិតចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងចំនួន១២ ករណី ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៥នាក់ , រងរបួសធ្ងន់ចំនួន ៥នាក់ និង របួសស្រាលចំនួន ៤នាក់ ព្រមទាំងមានកេខូចខាតយានយន្ត និង ទ្រព្យសម្បត្តិផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: យុទ្ធនាការសុវត្ថិភាពចរាចរណ៍សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

ទារិកាម្នាក់ស្លាប់ និង ៣នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

ទារិកាម្នាក់ស្លាប់ និង ៣នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.