Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ

ដោយ Pothe Thun
11/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប បន្តការកាន់វេនទី៩នៃពិធីបុណ្យភ្ជុំបិណ្ឌនិងនាំយកកបច្ច័យទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃនៅវត្តវិសុទ្ឋិមគ្គ ក្នុងស្រុកអង្គរធំ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមូលមតិគ្នាជាឯកច្ឆន្ទកាន់វេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវិសុទ្ឋិមគ្គ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានរំលឹកឡើងវិញនូវអតីតកាលដ៏ជូរចត់របស់កម្ពុជាយើង ក្នុងចន្លោះពី១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើងក្នុងរយៈពេលនោះ គឺបានធ្លាក់ចុះទៅក្នុងសម័យដ៏ខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយពួកវាបានបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់បែបយ៉ាង ទាំងខាងជំនឿសាសនា ការដើរហើរ និងការនិយាយស្ដី ចំណែកព្រះសង្ឃវិញក៍ត្រូវបានចាប់ផ្សឹកកជម្លៀសចេញពីវត្ត រីឯអារាមក៍ក្លាយជាទីឃុំឃាំង កាប់សម្លាប់ ឬជាកន្លែងចិញ្ចឹមសត្វ ប្រជាជនត្រូវបានបង្អត់ អាហារ ធ្វើការពលកម្មស្ទើរគ្មានសម្រាក ភ័យព្រួយនឹងការកាប់សម្លាប់គ្រប់ពេលវេលា ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ដោយសារគុណថ្ងៃរំដោះ៧មករា១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្ចើឲ្យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រ ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ទឹក ប្រឡាយ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹកព្រះវិហារ ឧបដ្ឋានសាលា សេនាសនៈ និងពិធីសាសនា នានា ។ល។ ត្រូវបានស្តារ និងអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សនឹកស្មានពុំដល់ ពិសេសព្រះពុទ្ធសាសនាត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា«សាសនារបស់រដ្ឋ» ប៉ុន្តែអ្វីដែលបានរីកចម្រើនមកដល់ពេលនេះ រួមទាំងអ្វីៗដែលបានរៀបចំនៅពេលនេះ គឺដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដូច្នេះក្នុងឱកាសនេះ សូមយើងទាំងអស់គ្នា រួមត្រូវរួមគ្នាជារាជរដ្ឋាភិបាល ក្នុងការថែរក្សា និង ការពារសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរជារៀងរហូត ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្ថែមថា រដូវបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តិទៅជាមួយនឹងស្ថានភាពនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ១៩ ដែលនាំឱ្យប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ ប៉ុន្តែកម្ពុជាអាចទប់ទល់បានជាមួយវិបត្តិកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងទទួលនូវការកៀបសង្កត់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីត១៩ ដែលក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យប្រជាពុទ្ធសបរិស័ទ ប្រើប្រាស់ឱកាសនេះបានប្រារព្ធបុណ្យភ្ជុំបិណ្ឌ ក៏ប៉ុន្តែយើងកុំភ្លេចការពារពីការឆ្លងរបស់ជំងឺដ៏កាចសាហាវនេះ ព្រោះយើងអាចភ្លេចកូវីដ១៩តែកូវីដ១៩មិនភ្លេចយើងទេ ដូច្នេះត្រូវនាំគ្នាអនុវត្តតាមវិធានសុវត្ថិភាពដែលណែនាំដោយក្រសួងសុខាភិបាល ដូចជាលាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល , ពាក់ម៉ាស៊់ និងរក្សាគម្លាតសុវត្ថិភាព ។

គួររំលឹកថា ពិធីកាន់បិណ្ឌ ឬដាក់បិណ្ឌ និងភ្ជុំបិណ្ឌ គឺដើម្បីទំនុកបម្រុងបច្ច័យ៤ ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សាក្រោមគោលបំណងធំៗ ៣យ៉ាងគឺ ៖១- ដើម្បីតបសងគុណ ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខហើយ , ២-ដើម្បីយើងបានធ្វើបុណ្យកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ខ្លួនយើងម្នាក់ៗ ហើយយើងបានបុណ្យទៅដល់អ្នក មានគុណរបស់យើង និងបានចូលមកអប់រំខ្លួនយើង ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា , និង ៣-ដើម្បីបង្កើតសាមគ្គីធម៌ រវាងព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទនៅជិតឆ្ងាយ ជាពិសេសរដ្ឋបាលខេត្តសៀមរាប បានទៅវត្តធ្វើបុណ្យរួមគ្នាជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កាន់បិណ្ឌជុំបិណ្ឌរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

យ៉ាងតិចមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

ទារិកាម្នាក់ស្លាប់ និង ៣នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

ទារិកាម្នាក់ស្លាប់ និង ៣នាក់របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

ព្រះវិហារបុរាណមានអាយុកាលច្រើនឆ្នាំនៅវត្តរាជបូណ៌បានប្តូរសោភ័ណភាពថ្មីដ៏ស្រស់ស្អាត បន្ទាប់ពីធ្វើការជួសជុលហើយ

ព្រះវិហារបុរាណមានអាយុកាលច្រើនឆ្នាំនៅវត្តរាជបូណ៌បានប្តូរសោភ័ណភាពថ្មីដ៏ស្រស់ស្អាត បន្ទាប់ពីធ្វើការជួសជុលហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.