Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

ដោយ Pothe Thun
09/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ឈានចូលដល់ពិធីកាន់បិណ្ឌវេនទី៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូមន្រ្តីរាជការ រៀបចំពិធីកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន២ រួមមាន វត្តព្រះឥន្ទកោសីយ៍ និងវត្តពុទ្ធស្ថាននគរាជ ធម្មមេត្តា ស្ថិតនៅក្នុងក្រុងសៀមរាប។

មតិសំណេះសំណាល ជាមួយមន្ត្រីរាជការ ពុទ្ធបរិស័ទ នាឱកាសនោះ លោក ពិន ប្រាកដ លើកឡើងថា៖ ពិធីបុណ្តនេះ គឺជាអភិលក្ខិត(អៈភិល័ក-ខិតៈ) ជាសម័យដ៏បវរ ដែលពុទ្ធសាសនិកជន តែងតែប្រារព្ធធ្វើមិន ដែលអាក់ខានឡើយ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌ មានកំណើតកើតឡើងតាំងពីសម័យពុទ្ធកាល មកម្ល៉េះ តែកាលនោះគេមិនហៅថាបុណ្យភ្ជុំបិណ្ឌនោះទេ តែជាបុណ្យវេរបច្ច័យបួន ប្រគេនចំពោះព្រះសង្ឃពេញក្នុងរយៈពេលនៃការចូលកាន់វស្សា។ ឈ្មោះថាពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានបង្កើតឡើង នៅក្នុងរាជ្យ ព្រះបាទអង្គឌួងនិងកំណត់យករយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បុណ្យដាក់បិណ្ឌ កាន់វេន ដែលបានកើតឡើងក្នុងពេលនេះ គឺជាទានដ៏ប្រសើរថ្លៃថ្លា ផុសចេញពីទឹកចិត្តដ៏ជ្រះថ្លាបរិសុទ្ធនៃក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខេត្ត ដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ធ បរិច្ចាគសទ្ធា ទំនុកបម្រុងបច្ច័យ៤ចំពោះព្រះសង្ឃ ដែលគង់ចាំវស្សាអស់កាលត្រីមាសនោះ។

គោលបំណងសំខាន់នៃពិធីកាន់បិណ្ឌនេះ ទី១ គឺដើម្បីតបសងគុណ ឧទ្ទិសកុសលទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ទី២ គឺដើម្បីទាញយកយកផលអានិសង្ឃ ដែលកើតចេញពីកិរិយាសាងកុសល សន្សំសេចក្តីសុខ សេចក្តីចម្រើន ជាប្រយោជន័សម្រាប់ខ្លួនឯងផង និងបានទៅដល់អ្នកមានគុណផង និងទី៣ ដើម្បីបង្កើតសាមគ្គីធម៌នៃប្រជាពុទ្ធបរិស័ទ ព្រោះថាពិធីកាន់វេន ឬភ្ញុំបិណ្ឌ ពុំអាចធ្វើឡើងដោយដោយបុគ្គលម្នាក់ឯងបាននោះទេ គឺរមែងតែងតែមានការចូលរួមពីសំណាក់ពិទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដោយចៀសមិនផុតនោះឡើយ ហើយកាន់តែមានអត្ថន័យដ៏ប្រពៃនោះ ពិធីបុណ្យនេះក៏ជាឱកាសផ្សាភ្ជាប់កាន់តែរឹងមាំថែមទៀត រវាងវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ។

ឆន្ទៈទាំងបីនេះហើយ ដែលជាមូលហេតុដ៏សំខាន់ ក្នុងការជួយជំរុញឲ្យមហាកុសលចេតនា នៃមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ផ្តើមធ្វើបុណ្យកាន់បិណ្ឌ ដាក់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុងពេលនេះ។ ក្នុង១វត្តៗ ដែលត្រូវបានវេរប្រគេនចំពោះព្រះសង្ឃ រួមមានទយ្យវត្ថុ និង គ្រឿងឧបភោគបរិភោគ សារុបចំនួន១១មុខ និង បច្ច័យ២លានរៀល។ សីលវ័ន្ត សីលវន្តី ចំនួន៥០នាក់ ម្នាក់ៗ ទទួលបានជាទាន នូវក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.