Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

ដោយ Pothe Thun
09/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះឃុំស្លែងស្ពាន ប៉ែកខាងលិច បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកថវិការបស់ឯកឧត្តមផ្ទាល់ និងថវិការបស់អង្គភាព ប្រគេនដល់ព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ គឺវត្តត្រោះ និង វត្តធ្លក ក្នុងឱកាសកាន់វេនបិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រួលដោះស្រាយការលំបាកប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលនៅឡើយ ព្រមទាំងបានជូនថវិកាដល់តាជីយាយជីចំណុះជើងវត្តទាំងពីរ និង កម្លាំងប្រជាការពារផងដែរ ។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម លីវ សុខុន មានប្រសាសន៍ថា៖ ពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ ត្រូវបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងត្រូវប្រារព្ធថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ ហើយការនាំយកបច្ច័យប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមជាមួយប្រជាពុទ្ធបរិស័ទតាមទីអារាម ដោយការជួបជុំគ្នា នាំយកនូវចង្ហាន់ ទ័យ្យវត្ថុ និងបច្ច័យផងដែរ ទៅវេរប្រគេនចំពោះព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីធ្វើពិធីបង្សុកូល រាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្តអ្នកមានគុណ មានមាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។
ឯកឧត្តម លីវ សុខុន បានបញ្ជាក់ទៀតថា៖ អ្វីៗទាំងអស់ដែលប្រទេសជាតិកំពុងទទួលបានពីការអភិវឌ្ឍន៍ ប្រជាពលរដ្ឋកំពុងទទួលបាននូវការរីកចម្រើន និងសេចក្តីសុខក្សេមក្សាន្តគ្រប់ប្រការនាពេលនេះ គឺកើតចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ដោយការដាក់អាយុជីវិតជាដើមទុន ក្នុងនោះដែរក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ដើរទន្ទឹមគ្នាជាមួយវិស័យអាណាចក្រ ហើយកម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានប្រមុខដឹកនាំដ៏ឈ្លាសវៃក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិ ឲ្យបានស្ថិតក្នុងស្ថានភាពមួយដែលអាចទប់ទល់បានជាមួយវិបត្តិកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងទទួលនូវការកៀបសង្កត់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីត១៩ ដែលក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យប្រជាពុទ្ធសបរិស័ទ ប្រើប្រាស់ឱកាសនេះបានប្រារព្ធបុណ្យភ្ជុំបិណ្ឌ ក៏ប៉ុន្តែជាស្មារតី និងការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺមិនអាចឃ្លាតឆ្ងាយបាននោះទេ ពីការអនុវត្តក្រោមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ៕
អត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ជំរុញបណ្ដាខេត្តនីមួយៗ ចងក្រងផ្សព្វផ្សាយគោលការណ៍ចងក្រង សមាជិកភូមិមួយផលិតផលមួយ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌនៅវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប សម្រាប់វេនទី៨

ចាប់ពីដើមខែមករា ឆ្នាំ២០២១ កម្មករកម្មការិនី កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលប្រាក់ខែទាបបំផុត១៩២ដុល្លារអាមេរិចក្នុងមួយខែ

ចាប់ពីដើមខែមករា ឆ្នាំ២០២១ កម្មករកម្មការិនី កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលប្រាក់ខែទាបបំផុត១៩២ដុល្លារអាមេរិចក្នុងមួយខែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.