Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប

ដោយ Pothe Thun
08/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តសៀមរាប
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបើកកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្រ្ត ខេត្តសៀមរាប ក្រោមគណៈអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្ដម រដ្ឋមន្ត្រី លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក ម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា យូសេដ (USAID) និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ គណៈប្រតិភូ លោក លោកស្រី មន្ត្រីជំនាញ កងកម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៦៥នាក់។

ដើម្បីចូលរួមចំណែកថែរក្សា ការពារសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនោះ អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន គម្រោងព្រៃឡង់បៃតង ក្រោមជំនួយរបស់ USAID ក្នុងការចូលរួមរៀបចំការកំណត់ និង បែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ៗរបស់គម្រោង ដែលគាំទ្រដល់យុទ្ធសាស្ត្រគ្រប់គ្រងទូទៅ ដើម្បីឆ្លើយតបទាំងការអភិរក្ស និងការអភិវឌ្ឍ ដែលជាគម្រូសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដូចនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តតាមគោលការណ៍ណែនាំស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងសម្រាប់តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដែលជាឯកសារគតិយុត្តសម្រាប់ជាមគ្គុទេសក៍ក្នុងការបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវៈចម្រុះតាមរយៈការកំណត់តំបន់គ្រប់គ្រងឱ្យបានច្បាស់លាស់ ធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតំបន់ទេសភាពនៃព្រៃធម្មជាតិ និងបង្កើនផលិតភាពធម្មជាតិ ព្រមទាំងផលប្រយោជន៍នានាសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍។

ជាមួយគ្នាផងដែរ ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិ ចំនួន ៨កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣.៦៨៨ ហិកតា ក្នុង នោះមាន៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ និងរបៀងអភិរក្ស ជីវៈចម្រុះឧត្តរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតជាតំបន់ការពារធម្មជាតិ ដែលទាំងនេះ គឺសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីសក្តានុពលធនធាន ធម្មជាតិដ៏សម្បូរបែបរបស់ខេត្តសៀមរាប និងភាពចាំបាច់ នៃការគ្រប់គ្រងធនធានធម្មជាតិទាំងនេះឱ្យមាននិរន្តរភាព សម្រាប់តម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕

រូបភាព: ខេង ឧត្តម
អត្ថបទ: មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.