Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ

ដោយ Pothe Thun
08/09/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួន លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកពួក នៅថ្ងៃទី៨ ខែកញ្ញានេះ
140
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

យ៉ាងហោចណាស់អ្នកបើកបរយានយន្ត ៦នាក់ ក្នុងចំណោម ៤៩នាក់ ត្រូវបានមន្ត្រីជំនាញ នៃក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ពិនិត្យឃើញមាន ផ្ទុកសារធាតុញៀនក្នុងខ្លួន ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប នេះបើតាមរបាយការណ៍ផ្ដល់ដោយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការលើកឡើងរបស់ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យ របស់អាជ្ញាធរខេត្តសៀមរាបនៅពេលនេះ គឺផ្តោតសំខាន់ទៅលើកត្តា៣ គឺទី១. ទប់ស្កាត់ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា ទី២. រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរ និងមានសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ និងទី៣. ទប់ស្កាត់នូវបទល្មើសចរាចរណ៍លើដងផ្លូវសាធារណៈឱ្យបានដាច់ខាត។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

តាមរយៈរបាយការណ៍ លោកអភិបាលរងខេត្ត សង្កេតឃើញថា ក្នុងចំណោមរថយន្តបានត្រួតពិនិត្យចំនួន ១១៧ គ្រឿងនៅថ្ងៃនេះ មានរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរហូតដល់ ១១៣ គ្រឿង វាបង្ហាញថា ពួកគាត់មានការយល់ដឹងច្រើនអំពីការរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះអ្នកបើកបរ ដែលមានផ្ទុកសារធាតុញៀន ក្នុងខ្លួន កម្លាំងជំនាញ នឹងអនុវត្តន៍តាមនីតិវិធី។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ចៀសវាងមានសោកនាដណាមួយ ចំពោះសមាជិកគ្រួសារ ញាតិសន្តាន រួមនិងខ្លួនឯងផ្ទាល់ ។

គួរជម្រាបថា ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ ក្រុមការងារ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានចំនួន៥លើក ក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបាគង ជីក្រែង ពួក សូទ្រនិគម ខេត្តសៀមរាប ដោយពិនិត្យរថយន្តបានចំនួន៦១៩គ្រឿង ក្នុងនោះរថយន្តមានលក្ខណៈបច្ចេកទេសត្រឹមត្រូវមានចំនួន៥៩០គ្រឿង និងខុសបច្ចេកទេសចំនួន២៩គ្រឿង៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បង្ហាញថាវិធានការទប់ស្កាត់ជំងឺកូវីត១៩នៅកម្ពុជា មានភាពល្អប្រសើរ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌចំនួន២វត្ត ក្នុងក្រុងសៀមរាប សម្រាប់វេនទី៧

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

ព្រឹកមិញនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តសៀមរាប រួម ជាមួយ នឹង រដ្ឋបាល ស្រុក ស្រីស្នំ នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន២ ក្នុងឃុំស្លែងស្ពាន នៃស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26741 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.