ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ព្រឹកមិញនេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត មន្តី្របច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំតាសោម បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំតាសោម បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ...