Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រុកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ខណៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមនៅដើមខែឧសភានេះ

ដោយ Pothe Thun
30/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រុកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ខណៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមនៅដើមខែឧសភានេះ
185
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្រុក ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ឬហៅថា ឆៀក ជាមធ្យមជាង១០០គ្រឿងក្នុងមួយថ្ងៃ បើធៀបទៅនឹងរយៈពេលប៉ុន្មានខែ មុនមានករណីជំងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប ដែលមានជាមធ្យមត្រឹមតែជាង៨០គ្រឿងតែប៉ុណ្ណោះ នេះបើតាមការបង្ហាញរបស់លោក ឈិត ពិសី អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាប។

កំណើន នៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅក្នុងខេត្តសៀមរាបនេះ បន្ទាប់ពីមានការប្រកាស សេចក្ដីជូនដំណឹងរបស់ អគ្គស្នងការនគរបាលជាតិ លើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

តាមការបញ្ជាក់របស់ អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាបរូបនេះ ដើម្បីកាត់បន្ថយការខាតបង់ពេលវេលារង់ចាំ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ម្ចាស់យានយន្តទាំងអស់ ចុះឈ្មោះតាមគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន ដើម្បីធ្វើការណាត់ជួបនៅតាមទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលនៅជិតលោកអ្នកបំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ ប៉ូលីសចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងចាប់ផ្ដើមការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តន៍ការផាកពិន័យ ដល់អ្នកបើកបរ ដែលគ្មានវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬប្រើវិញ្ញាបនបត្រហួសសុពលភាព ចំពោះរថយន្តធុនស្រាលត្រូវផាកពិន័យ១៨ម៉ឺនរៀល និងចំពោះរថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ៣៧៥០០០ រៀល។ ដោយឡែក ចាប់ពីដើមខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ សម្រាប់ វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ហួសសុពលភាព ដែលបានកំណត់ មន្ត្រីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នឹងធ្វើការផាកពិន័យ នៅទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចាប់ពីតម្លៃ៥០០រៀល ក្នុងមួយថ្ងៃ ទៅតាមប្រភេទរថយន្តនីមួយៗ។

អត្ថបទ និង រូបថត ៖ បូ សាវី
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ច្បាប់​ចរាចរណ៍​ផ្លូវគោកពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម័យ COVID-19 សត្វព្រៃនាំគ្នាចូលលេងទីក្រុងយ៉ាងសប្បាយ

សម័យ COVID-19 សត្វព្រៃនាំគ្នាចូលលេងទីក្រុងយ៉ាងសប្បាយ

ចក្រភពអង់គ្លេសមានមនុស្សស្លាប់ដោយសារ COVID-19 សរុប ២៦,០៩៧នាក់ ជាចំនួនច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប

ចក្រភពអង់គ្លេសមានមនុស្សស្លាប់ដោយសារ COVID-19 សរុប ២៦,០៩៧នាក់ ជាចំនួនច្រើនជាងគេប្រចាំទ្វីបអឺរ៉ុប

សម្ដេចក្រឡាហោម ស ខេង បង្ហាញថា សមត្ថកិច្ចចរាចរណ៍ផ្លូវគោក មិនឃាត់អ្នកបើកបរដែលគោរពច្បាប់ចរាចរណ៍ឡើយ

សម្ដេចក្រឡាហោម ស ខេង បង្ហាញថា សមត្ថកិច្ចចរាចរណ៍ផ្លូវគោក មិនឃាត់អ្នកបើកបរដែលគោរពច្បាប់ចរាចរណ៍ឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.