ប្រជាពលរដ្ឋក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ជាង៩០០គ្រួសារ កំពុងខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង
ប្រជាពលរដ្ឋជាង៩០០គ្រួសារ រស់នៅក្នុងភូមិចំនួន៣ នៃឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប តែងតែជួបការលំបាកក្នុងរដូវប្រាំង ដោយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋក្នុងឃុំមួយនេះ។ លោក ងិ សុគា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិគោគចាន់ បាននិយាយថារូបលោក ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិដទៃទៀត ត្រូវទៅដឹកទឹកពីកន្លែងឆ្ងាយៗ ហើយត្រូវប្រឹងយួរប៊ីដុងដាក់ទឹកចំណុះ៣០លីត្រពីក្នុងស្រះឡើងមកផ្នែកខាងលើមាត់ស្រះ និងដោយសារប្រឹងដងទឹកខ្លាំងពេក បានធ្វើឲ្យលោកឈឺដើមទ្រូង មិនអាចចុះទៅដងទឹកពីក្នុងស្រះបានទៀតទេ ។ ...