យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យទីតាំងចម្ការមីន ស្ថិតនៅចន្លោះ០.៧ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និង១គីឡូម៉ែត្រជុំវិញមូលដ្ឋានកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងទិសយោធភូមិភាគទី៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ...