Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ដោយ Pothe Thun
14/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យទីតាំងចម្ការមីន ស្ថិតនៅចន្លោះ០.៧ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និង១គីឡូម៉ែត្រជុំវិញមូលដ្ឋានកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងទិសយោធភូមិភាគទី៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី១ អាជ្ញាធរមីន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានមានមតិស្វាគមន៍ និងលើកឡើងពីភូមិសាស្ត្រទទួលខុសត្រូវលើខ្សែបន្ទាត់ព្រំដែនរបស់ទិសយោធភូមិភាគទី៤ ដែលមាន៤ខេត្តគឺខេត្តសៀមរាប ,ឧត្តរមានជ័យ ,ព្រះវិហារ ,និងខេត្តកំពង់ធំ។ ឯកឧត្តម បន្តថា បច្ចុប្បន្នយោធភូមិភាគទី៤ យើងមានកងអនុសេនាតូចចំនួន០៤ កងដោះបំផ្លាញមីន។ ដោយឡែកកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យើងបានទទួលរថយន្តសង្គ្រោះចំនួន ២គ្រឿង និងម៉ាស៊ីនរាវមីនជម្រៅជ្រៅចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ: ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។


ឯកឧត្តម លី ធុជ ទេសចរមន្ត្រី បានមានប្រសាសន៍ថា ពិធីសំណេះសំណាលដ៏មានសារសំខាន់ៗ និងបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់កងកម្លាំងប្រតិបត្ដិករ បោសសម្អាតមីនរបស់យើង មិនត្រឹមតែប៉ុណ្ណោះទេសម្តេចបានលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត ដល់យើងទាំងអស់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាពុះពារសម្រេចនូវបេសកកម្មជាតិ ដ៏មានសារសំខាន់ គឺការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពីសង្គ្រាមឲ្យអស់ពីក្រោមដី ដើម្បីធានាសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ និងសម្រេចគោលដៅ ជាខេត្ដដែលគ្មានមីននាពេលខាងមុខ ហើយនេះក៏ជាការផ្សព្វផ្សាយពីការចាប់ផ្ដើមអនុវត្តនូវគម្រោងរបស់សម្ដេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ក្នុងភូមិសាស្ត្ររបស់ទិសយោធភូមិភាគទី៤ និងដល់ភាគីដែលពាក់ព័ន្ធ សាធារណជន និងប្រជាពលរដ្ឋ បានជ្រាប និងចូលរួមគាំទ្រអនុវត្តផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា សូមប្ដេជ្ញាគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងជាមួយ កងកម្លាំងបោសសម្អាតមីនទាំង៤កង របស់យោធភូមិភាគទី៤ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ សូមសហការផ្ដល់ព័ត៌មាន ពីទីតាំងទាំងនោះ ដល់អាជ្ញាធរដែនដី កងកម្លាំងបោសសម្អាតមីន ដើម្បីយើងរៀបចំផែនការ ធ្វើការបោសសម្អាត ប្រមូលយកទៅកម្ទេចចោល សំដៅធានាផ្ដល់សុវត្ថិភាព ដល់ការប្រើប្រាស់ដី និងស្នើឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណ:ងាយស្រួល និងផ្ដល់កិច្ចសហការឲ្យបានពេញលេញ ដល់កងកម្លាំងប្រតិបត្ដិករបោសសម្អាតមីន ដែលកំពុងអនុវត្ដក្រោមគម្រោង របស់សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកបូ សាវី តែសម្រួលដោយ លីវ សុខុន!!!

Tags: ចម្ការមីនព្រំដែនកម្ពុជា-ថៃយោធភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងអាជ្ញាធរខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងអាជ្ញាធរខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.