Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងអាជ្ញាធរខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ដោយ Pothe Thun
14/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំប្រទេសដែលគិតពីសុខទុក្ខប្រជាជន និងបំរើប្រជាជន ឱ្យបានគ្រប់ៗគ្នា កុំជឿទៅតាមការញុះញង់របស់អ្នកណាទាំងអស់ ព្រោះនេះជាសិទ្ធិរបស់យើង និងរួមគ្នាការពារសន្តិភាព ដែលបានកសាងមកទាំងលំបាក និងការពារនូវអ្វីដែលជាសមិទ្ធផលរបស់សង្គមជាតិ ដែលបានកសាងរួមគ្នា ខណៈរាជរដ្ឋាភិបាល នឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាក់ទាញវិនិយោគិនមកបន្ថែមទៀតទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ព្រមទាំងបន្តគិតគូរពីផលប្រយោជន៍របស់កម្មករទាំងអស់ផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៣.៥០០នាក់នៅឃុំចំនួនពីរក្នុងស្រុកក្រឡាញ់ គឺឃុំរោងគោ និងឃុំស្រណាល កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ រួមដំណើរជាមួយឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត អមដំណើរដោយក្រុមការងារខេត្តចុះជួយឃុំ និង អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តម សៀងណាំ បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងរំដោះនិងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេរពីគំនរផេះផង ក្នុងរបបខ្មែរក្រហម ឲ្យមានការរីកចម្រើនលូតលាស់គួរឱ្យស្មានមិនដល់រហូតមកដល់សព្វថ្ងៃ ដែលអ្វីៗទាំងអស់ គឺដើម្បីតែប្រជាជននិងប្រទេសជាតិ ដែលជាឆន្ទៈប្តូរផ្តាច់របស់ប្រមុខរាជរដ្ឋាភិបាលយើង ពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ បានបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឡើងវិញ និងបាននាំមកនូវសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យមកដល់ពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍លើកឡើងពីការអភិវឌ្ឍនិងរីកចម្រើនលូតលាស់ របស់ស្រុកក្រឡាញ់ ដែលរាជរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកា តាមរយៈឯកឧត្តម សៀង ណាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋានមានជាអាទិ៍ សាលារៀន មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ។ល។ ឯកឧត្តម បានជំរុញដល់រដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសលើឯកសារអត្រានុកូលដ្ឋាន ផ្សេងៗដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ដោយឈរលើគោលការណ៍ លឿនរហ័ស តម្លាភាព គណនេយ្យភាព៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.