Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

ដោយ Pothe Thun
14/06/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំទិវា “យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
យោងតាមលិខិតរបស់ស្ថានទូតប្រទេសឥណ្ឌា ប្រចាំកម្ពុជា គោរពជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣ ដែលអ្នកព័ត៌មានទើបទទួលបាននាថ្ងៃទី១៤ ខែមិថុនានេះ បានឲ្យដឹងថា ទិវាយោគ:អន្តរជាតិ លើកទី៩នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ និងនៅថ្ងៃទី២១ មិថុនា ធ្វើនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប។
ទិវាយោគ:អន្តរជាតិនេះ ត្រូវបានក្រសួងទេសចរណ៍កម្ពុជា ចាត់ទុកថា ជាយុទ្ធនាការមួយដ៏សំខាន់ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទៅកាន់ពិភពលោកផងដែរ។ ជាមួយគា្ននេះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដាក់លិខិតមួយគោរពជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍សហការជាមួយស្ថានទូតឥណ្ឌា ឲ្យបានរៀបចំ “ទិវាយោគ:អន្តរជាតិ” នៅរាជធានីភ្នំពេញ និងខេត្តជាគោលដៅទេសចរណ៏សំខាន់ៗ។
ក្នុងខ្លឹមសារលិខិតបានលើកឡើងថា  ទិវាយោគ:អន្តរជាតិនេះ ទទួលបានការគាំទ្រចូលរួមពីភ្ញៀវទេសចរ ជាតិ-អន្តរជាតិរាប់ពាន់នាក់ និងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាយ៉ាងធំធេងលើទីផ្សារអន្តរជាតិ។ ដើម្បីបន្តការផ្សព្វផ្សាយលំហាត់ប្រាណយោគ: ក៏ដូចជាការផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។ លិខិតដដែលបានបន្តថា “ដោយព្រឹត្តិការណ៍នេះមានសារសំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយយុទ្ឋនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ ក៏ដូចជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឥណ្ឌា ខ្ញុំបាទគោរពស្នើសុំការអនុញ្ញតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌារៀបចំ “ទិវាយោគ:អន្តរជាតិ”លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការការពារ “៣កុំ ៣ការពារ” របស់ប្រមុខរាជរដ្ឋាភិបាល”។
កន្លងមក ទិវាយោគ:អន្តរជាតិ ត្រូវបានស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ រៀបចំធ្វើឡើងបាន ៧លើករួចមកហើយ។ បើទោះបីជាយ៉ាងណា ទិវានេះ ក៏បានអាក់ខានចំនួន ២ឆ្នាំ នៅឆ្នាំ២០២០ និង២០២១ ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ។
ការធ្វើយោគ: ត្រូវបានគេចាត់ទុកថា គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ មានដើមកំណើតនៅប្រទេសឥណ្ឌា ដោយពាក្យថា “យោគ” នេះមកពីសំស្ក្រឹត និងមានន័យថាចូលរួមឬរួបរួម។ សំខាន់ជាងនេះ យោគ: គឺលើកស្ទួយនូវសន្តិភាព ក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva | Kutumbakam ដែលមានន័យថា “ពិភពលោកគឺជាគ្រួសារតែមួយ”៕ អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: យោគ:អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

ពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប

ពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.