Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ដោយ Pothe Thun
19/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរណែនាំដល់ម្ចាស់ក្រុមហ៊ុនអនុវត្តការងារឲ្យស្របតាមលក្ខខណ្ឌ ខណៈគម្រោងជួសជុលផ្លូវដីក្រហម២ខ្សែ ក្នុងស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជួសជុលផ្លូវដីក្រហម ២ខ្សែ ស្ថិតក្នុងឃុំតាសៀម និងឃុំស្វាយលើ ក្នុងស្រុកស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលអាជ្ញាធរស្រុក និងឃុំ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការងារជួសជុលផ្លូវទាំង២ខ្សែខាងលើ ត្រូវមានទំនួលខុសត្រូវឲ្យបានខ្ពស់ ក្នុងការជួសជុលផ្លូវទាំងនេះ ធ្វើយ៉ាងណាឲ្យស្របតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យា។

លោក ឡុង ហំ អភិបាលរងស្រុកស្វាយលើ បានបញ្ជាក់ថា តាមរយៈបទពិសោធន៍កាលពីឆ្នាំកន្លងទៅ មានក្រុមហ៊ុនខ្លះដែលទទួលបានសិទ្ធក្នុងការជួសជុល និងសាងសង់ផ្លូវនៃគម្រោងមូលនិធិឃុំសង្កាត់ មិនអនុវត្តតាមគោលការណ៍ និងកិច្ចសន្យា ដែលធ្វើឲ្យការងារស្ថាបនាផហលូវមានភាពយឺតយ៉ាវ ពិបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ជាមួយនឹងបទពិសោធន៍នេះ ក្នុងនាមអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរឃុំ សុំណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅការដែលទទួលបានសិទ្ធជួសជុល ធ្វើយ៉ាងណាត្រូវមានការទទួលខុសត្រូវចំពោះក្រុមការងារ ដោយអនុវត្តទៅតាមលក្ខខណ្ឌដែឡបានសន្យា ធ្វើយ៉ាងណាឲ្យការងារជួសជុលនេះសម្រេចបានទៅតាមការគ្រោងទុក និងមានគុណភាពល្អ។ ក្នុងនោះដែរគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវមានការសហការគ្នាឲ្យបានជិតស្និតក្នុងការអនុវត្តការងារនេះ ហើយអាជ្ញាធរមូលដ្ឋានត្រូវតាមដានជាប្រចាំទៅលើការងារជួសជុលផ្លូវក្នុងមូលដ្ឋានខ្លួន ហើយប្រសិនបើក្រុមហ៊ុនណាមិនអនុវត្តតាមគោលការ អាជ្ញាធរឃុំត្រូវមានវិធានការចាំបាច់ណាមួយក្នុងការដោះស្រាយ និងអាចរាយការណ៍មកកាន់អាជ្ញាធរស្រុកដោះស្រាយបន្តក្នុងករណីចាំបាច់។

គួរឲ្យដឹងថា គម្រោងដែលបានបញ្ចបើការដេញថ្លៃនាពេលនេះ មានចំនួនពីរគម្រោងក្នុងនោះ៖ សម្រាប់គម្រោងទី១ ស្ថិតក្នុងឃុំតាសៀម គឺគម្រោងជួសជុលផ្លូវដីក្រហមប្រវែង១.៤៥០ម៉ែត្រ, ទទឹង៥ម៉ត្រ, កម្រាសក្រួស០,៥ម៉ែត្រ, ជួសជុល និងសាងសងលូមុខកាត់១ម៉ែត្រ ចំនួន៥កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន២កន្លែង ក្នុងតម្លៃប៉ានស្មាន ១១៣.២៥៤.៣៩៤រៀល ដោយមានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួនបី។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ពៅ រ៉ាឌី ក្នុងតម្លៃ ១១២.០០០.០០០រៀល។ ដោយឡែកសម្រាប់គម្រោងទី២ ស្ថិតក្នុងឃុំស្វាយលើ គឺគម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហម ប្រវែង២.២០៧ម៉ែត្រ, ទទឹង៥ម៉ត្រ, កម្រាស ០,៥ម៉ែត្រ និងសាងសងលូមូលមុខកាត់១ម៉ែត្រ ចំនួន២កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន២កន្លែង ក្នុងតម្លៃប៉ានស្មាន ១៥០.៤៦៥.១៥១រៀល ដោយមានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួនប្រាំ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អំ ឡូ ក្នុងតម្លៃ ១៤៩.០៦៩.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយបញ្ចប់គម្រោងនៃការដេញថ្លៃនេះ ចំពោះក្រុមទាំង២ ដែលទទួលបានការម៉ៅការគម្រោងជួសជុលផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាថា នឹងអនុវត្តការងារជួសជុលផ្លូវទាំង២ខ្សែនេះឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា។ ហើយប្រសិនជាក្រុមហ៊ុនអនុវត្តខុសពីកិច្ចសន្យា ក្រុមនឹងធានាទទួលខុសត្រូវទាំងអស់ចំពោះការងារជួសជុលលើគម្រោងនេះ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្ដសៀមរាប រដូវកាលទី១ ឆ្នាំ២០២៣ ត្រូវបានបិទបញ្ចប់ ខណៈជើងឯកបានទៅលើក្រុមហនុមានក្រុងសៀមរាប

ពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប

ពិធីជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀន គ្រូពេទ្យ និងថ្នាក់ដឹកនាំ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.