Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

ដោយ Pothe Thun
14/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្ដសេនីយ៍ សែម សុវណ្ណនី អនុប្រធាទី២ អាជ្ញាធរមីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានអញ្ជើញបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប សរុបចំនួន ៧៩០នាក់។

ពិធីបំពាក់មេដាយការពារជាតិនេះ ប្រារព្ធឡើងក្នុងបរិវេណវត្តសិលាចារ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលមានការអញ្ជើញចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបន្ទាយស្រី មន្ទីរ អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាយការណ៍ ឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ បង្ហាញថា បច្ចុប្បន្ន អតីតយុទ្ធជនក្នុងខេត្តសៀមរាប មានចំនួនសរុប ៨,៨៦៤នាក់ និងត្រូវបានស្នើបំពាក់មេដៃការពារជាតិជូន មានចំនួន៧,៧៤៤នាក់ ក្នងនោះស្រុកបន្ទាយស្រី មានអតីតយុទ្ធជន ៩០៩នាក់ ហើយត្រូវបានបំពាក់មេដៃការពារជាតិនាពេលនេះ មានចំនួន៧៩០នាក់។ ឧត្ដមសេនីយ៍ទោ ស៊ិន ភាត់ បន្ថែមថា ចាប់ពីឆ្នាំ២០១៧មក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានសាងសង់ផ្ទះជូនដល់សមាជិក ដែលមានជីវភាពទីទ័លក្រ របស់ខ្លួន បានចំនួន ៩០ខ្នងផ្ទះ ដែលនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបានបញ្ជូនអតីតយុទ្ធជនចំនួន ៤១គ្រួសារ ដើម្បីទៅទទួលផ្ទះ ៤១ខ្នង នៅក្នុងដីសម្បទានសង្គមកិច្ចក្នុងខេត្តឧត្ដមានជ័យ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដសេនីយ៍ សែម សុវណ្ណនី លើកឡើងថា គំរូវីរភាព និងការពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែនឹករលឹក និងដឹងគុណដល់អតីតយុទ្ធជនគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមរំដោះកម្ពុជា ពីបនប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជា ចូលរួមគាំទ្រការដឹកនាំនូវនយោបាយឈ្នះ ឈ្នះរបស់សម្ដេចរហូតប្រទេសកម្ពុជាទទួលបានសន្តិភាព និងការអភិវឌ្ឍជាង៤០ឆ្នាំនេះ។

ឯកឧត្ដម នាយឧត្ដសេនីយ៍ បញ្ជាក់បន្ថែមថា ការបំពាក់ជូននូវគ្រឿងឥស្សរិយយស ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលជាកិត្តិយសផ្ដល់ជូនដោយប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន ដោយមិនមានការរើសអើង ក្នុងការរួមចំណែកក្នុងកិច្ចការពារទឹកដី និងរក្សាបាននូវសុខសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនានេះ ឯកឧត្ដម នាយឧត្ដសេនីយ៍ សែម សុវណ្ណនី បានជួបសំណេះសំណាលជាមួយយុទ្ធមិត្ត ដែលធ្លាប់ចូលរួមការពារជាតិមាតុភូមិនាពេលអតីតកាល ជាមួយនឹងក្ដីរំភើប ដែលឯកឧត្ដមមិននឹកស្មានថាបានជួបគ្នាជាថ្មី ដែលទាំងនេះបានមកពីការដឹកនាំប្រកបដោយគុណធម៌ របស់សម្ដេចតេជោ ទើបអតីតយុទ្ធជន បានជួបជុំគ្នា និងមើលឃើញការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយដូចសព្វថ្ងៃ។

 

ទន្ទឹមនោះ ឯកឧត្ដម នាយឧត្ដសេនីយ៍ សែម សុវណ្ណនី ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់អតីតយុទ្ធជនចំនួន៧៩០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០ ០០០រៀល ក្រមា ១ និងអាហារសម្រន់។ ឯកឧត្តមក៏បានអំពាវនាវដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសមេដឹកនាំ ដែលប្រកបដោយគុណធម៌ និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក សេង ផល្លី

Tags: បំពាក់មេដាយការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងអាជ្ញាធរខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

តំណាងរាស្ត្រមណ្ឌលសៀមរាបនិងអាជ្ញាធរខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងរៀបចំទិវា”យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.