បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នចំនួន១ ត្រូវបានប្រទះឃើញផុសឡើងតាមឬសឈើក្នុងបរិវេណវត្តទេពប្រណម្យ
បំណែកចម្លាក់ក្បាលនាគចំនួន១ ដែលធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន ត្រូវបានប្រទះឃើញផុសចេញពីដីនៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយនោះ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ កាលពីពេលថ្មីៗនេះ។ បើតាមលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែងដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ...