Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

ដោយ Pothe Thun
02/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបង្ហាញថា បច្ចុប្បន្នវិស័យអប់រំឯកជននៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅកម្រិតមធ្យម និងកម្រិតខ្ពស់ វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ បឋមភូមិ និងប្រគល់ប័ណ្ឌសរសើរ និងរង្វាន់លើកទឹកចិត្តលោកសិស្សានុសិស្ស នៃសាលាអន្តរជាតិ យូ អេស អេ ខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នាសណ្ឋាគារប៉ាស៊ីហ្វិក ក្រុងសៀម​រាប។

ឯកឧត្តម ពឹង គិមឆេន ក៏បានបង្ហាញការអបអរចំពោះប្អូនទាំងអស់ដែលជាជ័យលាភីនាពេលនេះ ដែលវាជាការបង្ហាញឲ្យឃើញពីភាពរីកចម្រើនទៅលើវិស័យអប់រំកម្ពុជាយើង តាមរយៈការអបរ់រំរបស់វិស័យឯកជន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់យុវជនយើងដែលបាននឹងកំពុងសិក្សាភាសាអង់គ្លេស និងបានបញ្ចប់ការសិក្សា ខណៈដែលភាសាមួយនេះ កំពុងមានតម្រូវការខ្ពស់នៅក្នុងពិភពលោក ប្រទេសកម្ពុជាយើង ជាពិសេសខេត្តសៀមរាបតែម្ដង។ ក្នុងនោះខេត្តសៀមរាប ជាខេត្តទេសចរណ៍​ ដូចនេះលំហូរភ្ញៀវទេសចរបរទេសក៏កំពុងមានការកើនឡើងជាបន្តបន្ទាប់ ដូចនេះភាសាអង់គ្លេសក៏កំពុងមានតម្រូវការខ្លាំងផងដែរ។ ជាក់ស្ដែងសាលាអន្តរជាតិ យូ អេស អេ ខេត្តសៀមរាប គឺជាសាលាមួយដែលមានគុណភាព ដែលសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា និងកំពុងបន្តការសិក្សា អាចទទួលបានចំណេះដឹងចំនួន៣ ក្នុងពេលតែមួយនោះមានទាំងភាសាខ្មែរ អង់គ្លេស និងកុំព្យូទ័រ ដែលនេះជាគុណសម្បត្តិមួយដ៏សំខាន់សម្រាប់ប្អូនៗទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបានសង្កត់ធ្ងន់ថា ជាមួយនឹងការអប់រំ វិន័យ សុជីវធម៌ និងសីលធម៌ ក៏ជារឿងចំបាច់សម្រាប់សិស្សានុសិស្សគ្រប់រូប ដែលចាំបាច់ត្រូវតែមាន ព្រោះចំនុចទាំងនេះនឹងអាចជួយពួកគាត់បាននៅគ្រប់ទីកន្លែង ដែលជាតម្រូវការមួយដែលមនុស្សម្នាក់ចាំបាច់ត្រូវតែមាន។ ក្នុងនោះដែរ ឯកឧត្តមក៏បានជម្រុញបន្ថែមដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ត្រូវបន្តពង្រឹងបន្ថែមទៅលើគុណភាពបង្រៀន និងរៀន តាមរយៈការស្វែងរកអ្វីដែលថ្មីៗមកបង្រៀន បង្កើនការលើកទឹកចិត្ត និងផ្ដល់ភាពក្លាហានដល់សិស្ស។ បង្រៀនដោយការយកចិត្តទុកដាក់ខ្ពស់ ក្ដីស្រឡាញ់ និងសុចរិតភាព ពង្រឹងការសិក្សាតាមរយៈគ្រូផ្ទាល់ និងការស្រាវជ្រាវ ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍ ស្ថាប័នពាក់ព័ន្ធ និងអាណាព្យាបាលសិស្សទាំងអស់ ដើម្បីឲ្យការសិក្សារបស់ពួកគាត់កាន់តែមានគុណភាព និងប្រសិទ្ធភាព។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាត់ទុកថា វិស័យឯកជន គឺជាដៃគូអភិវឌ្ឍន៍ មិនអាចខ្វះបាន ហើយវិស័យអប់រំ គឺជាកត្តាគន្លឹះ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងមូលធនមនុស្ស ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ក្រសួងអប់រំ វិស័យឯកជនមានការរីកចម្រើនខ្លាំង តាមរយៈនៃការបង្កើតសាលាឯកជនថ្មីៗជាច្រើន លើគ្រប់កម្រឹត តាំងពីថ្នាក់ទារកដ្ឋាន មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា រហូតដល់ដ្នាក់ឧត្តមសិក្សា ហើយគ្រឹះស្ថានសិក្សាឯកជនទាំងនោះ កំពុងបានបំពេញតួនាទីរបស់ខ្លួន ជាដៃគូ ជាមួយភាគីរដ្ឋ ហើយក៏កំពុងស្ថិតក្នុងចលនាប្រឡងប្រណាំង ដើម្បីគុណភាពអប់រំផងដែរ។ ជាមួយគ្នានោះគោលនយោបាយរបស់ក្រសួងអប់រំ គឺផ្តោតជាសំខាន់ទៅលើការធានាសមធម៌ នៃសិស្សទទួលបានការចូលរៀន ការធានាគុណភាពអប់រំ ប្រសិទ្ធភាព និងការឆ្លើយតប ហើយក្រសួងអប់រំ បានធ្វើកំណែទម្រង់ ពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីកសាងគោលគ្រឹះសម្រេចជោគជ័យ តាមតំណាក់កាលនៃការអភិវឌ្ឍន៍ ដើរឲ្យទាន់បណ្តាប្រទេសក្នុងតំបន់ និង បណ្តាប្រទេសអភិវឌ្ឍនានាលើសាកលលោក។

បើតាមលោក សរ សារ៉េត នាយកសាលាអន្តរជាតិ យូ អេស អេ បានឲ្យដឹងថា គិតមកទល់ពេលនេះ សាលាបានដំណើរការយៈពេលជាង ២៣ឆ្នាំមកហើយ ជានឹងទីតាំងចំនួន១៦ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ដោយឡែកសម្រាប់ខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ សិស្សដែលបានទទួល់វិញ្ញាបនបត្រ ប័ណ្ឌសរសើរ និងរង្វាន់លើកទឹកចិត្តនាពេលនេះមានចំនួន ១៦៤នាក់ ក្នុងនោះស្រីចំនួន ៨៥នាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសមកទស្សនាជារៀងរាល់ថ្ងៃ

ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសមកទស្សនាជារៀងរាល់ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.