Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍

ដោយ Pothe Thun
02/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សមាគមក្លឹបទេសចរណ៍សៀមរាប រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល ដើម្បីរកថវិកាជួយដល់យុវជនក្រីក្រ ៣០០នាក់ ដែលកំពុងសិក្សាលើផ្នែកទេសចរណ៍
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន ៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល៦ខែ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប គម្រោងនេះផ្តោតសំខាន់ទៅលើយុវជន យុវតីនៅតាមតំបន់ដាច់ស្រយាល ជាពិសេសយុវជនគោលដៅទាំង ១២ស្រុកនៃ ខេត្តសៀមរាប ដែលមានជីវភាពក្រីក្រ មកពីគ្រួសារជាកសិករធ្វើស្រែចំការ គ្រួសារដែលមានចំណូលទាបនាំឱ្យភាគច្រើនបោះបង់ការសិក្សា ឬទទួលការអប់រំកម្រិតទាបនៅថ្នាក់មូលដ្ឋាន។

លោកបន្តថា ដោយឃើញពីបញ្ហាប្រឈមទាំងនេះ សមាគមក្លឹបទេសចរណ៍សៀមរាប (S.T.C) ដែលជាស្ថាប័នមិនផ្តោតលើប្រាក់ចំនេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលបំនង បណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់យុវជនងាយរងគ្រោះ ដែលដើរស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយចំពោះព្រឹត្តិការណ៍ប្រកួតកីឡា វាយកូនហ្គោលមនុស្សធម៌នេះ ទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិយ៉ាងច្រើន ហើយការចូលរួមគាំទ្រព្រឹត្តិការណ៍វាយកូនហ្គោលនេះ ពិតជាបានរួមចំណែកជួយដល់ការផ្លាស់ប្ដូរអនាគតរបស់យុវជន យុវតីទាំង៣០០នាក់នោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហ្វីលីព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់សប្បុរសជនកន្លងមក ដែលរំលេចភាពជាដៃគូដ៏ល្អឥតខ្ចោះ និងដើរលើឆន្ទៈរួមមួយ គឺជួយក្មេងៗដែលខ្វះខាតឱ្យមានឱកាសបានទទួលការសិក្សាបង្កើតការងារដល់ពួកគាត់បណ្ដុះគោលដៅ និងអាជីពមួយជាក់លាក់សម្រាប់អនាគតពួកគាត់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ចូលរួមលើកកម្ពស់ជាពិសេសក្មេងស្រីអោយមានអាជីព ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ លោកថា “សិស្សយើងទាំង៣០០នាក់ពិតជាសំណាងដែលទទួលបានឱកាសមាសឱកាសប្រាក់នេះ”។

លោកប្រធានសមាគម ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលក្រៅពី ដើម្បីមនុស្សធម៌ ក៏ជាការព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលទេសចរណ៍កីឡា ហើយនៅក្នុងអំឡុងកូវីដ១៩ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាបសមាគម ក៏បានរៀបចំធ្វើព្រឹត្តិការណ៍នេះចំនួន០៣ដងរួចមកហើយ ដើម្បីបំផុសបំផុលអំពីសក្តានុពលទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកឱ្យកម្សាន្តនៅខេត្តសៀមរាបឡើងវិញ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វាយកូនហ្គោល​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសមកទស្សនាជារៀងរាល់ថ្ងៃ

ខ្លោងទ្វារតាកាវ កំពុងបង្ហាញសម្រស់ទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសមកទស្សនាជារៀងរាល់ថ្ងៃ

គម្រោងផ្លូវបេតុងអាមេ៤៥០ម៉ែត្រ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

គម្រោងផ្លូវបេតុងអាមេ៤៥០ម៉ែត្រ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.