Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងផ្លូវបេតុងអាមេ៤៥០ម៉ែត្រ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

ដោយ Pothe Thun
03/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងផ្លូវបេតុងអាមេ៤៥០ម៉ែត្រ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងផ្លូវបេតុងអាមេ ៤៥០ម៉ែត្រ ស្ថិតចន្លោះភូមិបុស្ស និងភូមិរំដេញ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត មន្រ្តីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃចំនួន៨ផងដែរ។

បើតាមលោក គឿន ឈឹង ប្រធានគណៈកម្មការលទ្ធកម្មឃុំខ្នារពោធិ៍ បានឲ្យដឹងថា ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង៤៥០ម៉ែត្រ ទទឹង៥ ម៉ែត្រ កំរាស់បេតុង០.១៥ម៉ែត្រ ប្រើប្រាស់ដែកទំហំ ៨មីលីម៉ែត្រ. កំលាតនៃការចងដែក០.២ម៉ែត្រ និងដាក់ស្លាកសញ្ញាចរាចរណ៍ចំនួន២ ស្លាកគម្រោងចំនួន១ និង និងដាក់លូរបាំងការពារផ្លូវ ក្នុងតំលៃប៉ាន់ស្មាន២៦៣.៤៩៧.៤១៥ រៀល។ លទ្ធផលបានទៅលើ ក្រុមហ៊ុន យ៉ែត សុខងីន ក្នុងតម្លៃ ១៤៤.០០០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រធានគណៈកម្មការលទ្ធកម្មបន្ថែមថា គម្រោងផ្លូវដែលបានដាក់ដេញថ្លៃរកក្រុមហ៊ុនសាងសង់នេះជាជំហានដំបូងទៅ ធ្វើតាមលទ្ធភាពរបស់ឃុំ ឆ្នាំក្រោយនិងធ្វើបន្តទៀត ដោយផ្លូវមួយខ្សែនេះមានប្រវែងសរុប ១៥៥០ម៉ែត្រ ឆ្នាំនេះធ្វើបានត្រឹមតែជាង ៤០០ម៉ែត្រ។ លោកបញ្ជាក់ថា ផ្លូវនេះជាផ្លូអទិភាព ព្រោះថាមានប្រជាពលរដ្ឋ បីភូមិជិះឆ្លងកាត់ មករកមណ្ឌលសុខភាពខ្នារពោធិ៍ ពិសេសសម្រួលដល់ការធ្វើដំណើរទៅសាលាអនុវិទ្យាល័យខ្នារពោធិ៍ របស់សិក្សានុសិស្ស។

លោក ប៊ិន រដ្ឋ មន្រ្តីបច្ចេកទេសខេត្ត ប្រចាំស្រុកសូទ្រនិគម បានណែនាំដល់ម្ចាស់ក្រុមហ៊ុនម៉ៅកា ត្រូវអនុវត្តការងារជួសជុលឲ្យស្របទៅតាមស្តង់ដា និងបទដ្ឋានបច្ចេកទេស ទោះស្ថិតនៅក្នុងតម្លៃប៉ុន្មានក៏ដោយ។ ជាមួយនោះក្រុមហ៊ុន និងអាជ្ញាធរឃុំត្រូវមានទំនាក់ទំនង ចុះពិនិត្យទីតាំងដើម្បីកំណត់ពេលវេលាសម្រាប់សាងសង់ និងចុះពិនិត្យតាមដានជាប្រចាំទៅលើការងារនេះ ហើយប្រសិនបើមានបញ្ហាផ្សេងៗ ត្រូវទាក់ទងបន្ទាន់ទៅក្រុមការងារបច្ចេកទេសស្រុក ឬខេត្ត ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្រោយបញ្ចប់គម្រោងនៃការដេញថ្លៃ ក្រុមហ៊ុនដែលទទួលបានការម៉ៅការគម្រោងផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃឃុំខ្នាពោធិ៍ផ្លូវ​បេតុង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៤ នៅតាមបណ្ដាវត្ត ក្នុងស្រុកចំនួន៤

រដ្ឋបាលខេត្តសៀមរាប នាំយកទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៤ នៅតាមបណ្ដាវត្ត ក្នុងស្រុកចំនួន៤

ឯកឧត្តម អ៊ាន ឃុន និងទីប្រឹក្សាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត

ឯកឧត្តម អ៊ាន ឃុន និងទីប្រឹក្សាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.