៦ខែដើមឆ្នាំ២០១៩ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរធ្លាក់ជាង៩ភាគរយ
យោងតាមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១.២៤៤.៤៤៣នាក់ ថយចុះជាង៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ហើយតួលេខនេះ ក៏បានធ្វើឱ្យចំណូលនៃការលក់សំបុត្រធ្លាក់ជាង៩ ភាគរយដែរ គឺមានស្មើនឹង ៩៥.៧២៩.៥៦១ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាដែលបានពីការងារនេះ បានឧបត្ថម្ភសម្រាប់មូលនិធិគន្ធបុប្ផា មានចំនួនសរុប ២.៤៨៨.៨៨៦ដុល្លារអាមេរិក៕ អត្ថបទ និង ...