Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

ដោយ Pothe Thun
21/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​សូទ្រនិគម បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា នៅក្នុង​បរិវេណ​វត្ត​ប្រាសាទបន្ទាយស្រី ស្ថិតក្នុង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ូ ផាន់​សារី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​សូទ្រនិគម ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ លោក លោកស្រី ជា​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រី​សាលាស្រុក មន្ត្រីរាជការ​នៃ​ការិយាល័យ​អង្គភាព​នានា​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ។​

​ឯកឧត្តម ប៊ូ ផាន់​សារី មានប្រសាសន៍ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ( ១៧.០៤.១៩៧៥ – ០៧.០១.១៩៧៩ ) ដែល​យើងទាំងអស់គ្នា​ស្ទើរតែ​មិន​អាច​ពិពណ៌នា​អំពី​ការឈឺចាប់​ខ្លោចផ្សា ដែល​ពោរពេញ​ទៅ​ដោយ​សមុទ្រ​ឈាម និង​ទឹកភ្នែក​នោះ​បាន​ឡើយ ប្រជាជន​កម្ពុជា​ទាំងមូល​បាន​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​ដ៏​ជូរ​ចត់ ទទួលរង​នៅ​ទុក្ខ​ទារុណកម្ម​គ្រប់បែបយ៉ាង និង​សោកនាដកម្ម​ដ៏​ធំធេង​បំផុត​សម្រាប់​មនុស្សជាតិ និង​សង្គមជាតិ​ទាំងមូល តាមរយៈ​ការបាត់បង់​នូវ​ការអភិវឌ្ឍ​ជាតិ ការរស់នៅ​ដូច​សត្វ​ធាតុ ការ​និរាស​ព្រាត់ប្រាស​គ្រួសារ សាច់​សារ​លោ​ហិត ប្តី​ប្រពន្ធ បងប្អូន កូនចៅ គួរ​ឲ្យ​សោកសង្រែង ជាពិសេស​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង ពលរដ្ឋ​ខ្លួនឯង យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត ។​

​ឯកឧត្តម ប៊ូ ផាន់​សារី មានប្រសាសន៍​ទៀត​ថា យើងទាំងអស់គ្នា​ពុំ​អាច​បំភ្លេច​បាន​ឡើយ ហើយ​បាន​ចារ​ទុកជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ទោះបីជា​ជនរួមជាតិ​ជំនាន់​ក្រោយ​ពុំ​បាន​ឆ្លងកាត់​ក៏ដោយ ក៏​ពួកគាត់​និង​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​នេះ ក្នុងនាម​ជា​កូន​ខ្មែរ ជា​ជាតិខ្មែរ ដែល​មាន​ជីដូន​ជីតា ឪពុកម្តាយ និង​បងប្អូន​របស់​ខ្លួន​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​នេះ ហើយ​តាមរយៈ​នៃ​ការរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​នៅថ្ងៃនេះ សូម​ឧទ្ទិស​កុសល​ទាំងឡាយ​ដែល​កើតចេញ​ពី​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រ នាពេលនេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ជនរួមជាតិ​ដែល​បាន ចែក​ឋាន​ទៅ ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សូមឱ្យ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម ប៊ូ ផាន់​សារី មានប្រសាសន៍​បន្ថែម​ទៀត​ថា យើង​ទាំងអស់​គ្នា​នឹង​ប្រែក្លាយ​កំហឹង ពី​ការកាប់សម្លាប់​ប្រជាជន​ជិត​៣ លាន​នាក់​ក្នុង​របប​ដ៏​ឃោ​ឃៅ​ប្រល័យពូជសាសន៍ មក​ជា​ការចងចាំ​ទុក​នៅ​ក្នុង​ចិត្ត និង​ប្តេជ្ញាចិត្ត​រួម​គ្នា​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ក្នុង​ការកសាង​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទ្វេ​ដង​ឡើង ខណៈ​ដែល​យើងទាំងអស់គ្នា កំពុង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព ក្រោម​នយោបាយ ឈ្នះ​ឈ្នះ និង គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​នូវ​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព កិត្យានុភាព​ជាតិ លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​ប្រកប​ដោយ​មោទនភាព ៕

​អត្ថបទ និង រូបថត ៖ រដ្ឋបាល​ស្រុក​សូទ្រនិគម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ១៧.០៤.១៩៧៥ - ០៧.០១.១៩៧៩ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភារដ្ឋបាល​ស្រុក​សូទ្រនិគមស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

ស្ត្រី​ម្នាក់​ក្នុងស្រុក​ជីក្រែង បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ដាក់​សេរ៉ូម​សង្គ្រោះ​បឋម​

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.