Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

ដោយ Pothe Thun
22/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច ត្រូវបាន​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN)​កាលពី​ពេល​ថ្មីៗ​នេះ ចាត់​ចូល​ជា​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​ខ្លាំង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​កម្ពុជា​។​

​លោក Michael Meyerhoff នាយក​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវចម្រុះ (ACCB) បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​អណ្តើក​ភ្នំ ដោយ​លោក​បាន​លើកឡើង​ថា “​ការ​ដែល​អណ្តើក​ភ្នំ​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​ខ្លាំង ប្រឈម​នឹង​ការ​ផុត​ពូជ​នោះ គឺ​បន្ទាប់ពី​ក្រុម​ជំនាញ​របស់​អង្គការ IUCN បាន​ចុះ​សិក្សា និង​វាយតម្លៃ​ជា​សកល នៃ​ការថយចុះ​នូវ​ចំនួន​សត្វ​ប្រភេទ​នេះ​ជាង​៨០​ភាគរយ ក្នុង​ចន្លោះពេល​៩០​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​មូលហេតុ​ចម្បង​បំផុត​គឺ​មកពី​ការបាត់បង់​ព្រៃ​ដែល​ជា​ទីលំនៅ និង​ការជួញដូរ​”​។​

​លោក​បាន​បន្តថា ច្រើនជាង​៥០​ភាគរយ នៃ​ពពួកសត្វ​អណ្តើក​ជាង​៣៦០​ប្រភេទ​នៅ​ទូទាំង​ពិភពលោក និង​១៤​ប្រភេទ​នៅ​ប្រទេស​កម្ពុជា កំពុងតែ​រង​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​អាច​ប្រឈម​នឹង​ការ​ផុត​ពូជ នៅពេល​ខាងមុខ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក​បាន​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ការ​រងគ្រោះ​នៃ​ពពួកសត្វ​ប្រភេទ​នេះ ទើប​គម្រោង​នៃ​ការ​បង្កាត់​ពូជ​អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច​នេះ បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៣ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ មជ្ឈមណ្ឌល​របស់​លោក​បាន​បង្កាត់កូន​អណ្តើក​ភ្នំ​ចំនួន​៧៣​ក្បាល ចំណែកឯ​នៅក្នុង​ឆ្នាំ​២០១៩ គិត​រហូត​មកដល់ពេលនេះ គឺ​មាន​កូនអណ្តើក​ភ្នំ​ចំនួន​៣៥​ក្បាល​ហើយ​ដែល​បាន​ញាស់ ហើយ​លោក​សង្ឃឹមថា នឹង​ទទួលបាន​ទិន្នផល​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៨​។ លោក​បាន​បន្ថែមថា មាន​សត្វ​អណ្តើក​ប្រមាណ​៥០០​ក្បាល ចែកជា​០៩​ប្រភេទ កំពុង​រស់នៅ​ក្នុង​មជ្ឈមណ្ឌល ក្នុងនោះ​អណ្តើក​ភ្នំ​គឺមាន​ប្រមាណ​៣០០​ក្បាល​។​

​លោក​បាន​បន្តថា នៅក្នុង​ប្រទេស​ប្រទេស​កម្ពុជា ការធ្លាក់ចុះ​នៃ​ចំនួន​អណ្តើក​ភ្នំ គឺ​ដោយសារ​កត្តា​ជាច្រើន ក្នុងនោះ​កត្តា​ចម្បង​បំផុត​គឺ​ការបាត់បង់​ទីជម្រក ការបាត់បង់​ជីវៈចម្រុះ និង​ការជួញដូរ ហើយ​ទម្លាប់ និង​ជំនឿ​នៃ​ការទិញ​អណ្តើក​ដើម្បី​ព្រលែង ដើម្បី​រំដោះ​គ្រោះ ឬ​បាន​បុណ្យ​នោះ​ក៏​ជា​កត្តា​ដែល​បណ្តាល​ឱ្យ​មាន​ការធ្លាក់​ចុះ​ផងដែរ ដោយ​អ្នក​លក់ ឬ​ក្រុម​ជួញដូរ នឹង​បន្ត​ចាប់ និង​ដាក់​អន្ទាក់​កាន់តែ​ច្រើនឡើងៗ បើទោះជា​អណ្តើក​ភ្នំ ត្រូវបាន​ការពារ​ដោយ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ​។​

​សូមបញ្ជាក់​ថា អណ្តើក​ភ្នំ ឬ​អណ្តើកព្រិច គឺជា​ប្រភេទ​អណ្តើក​ដែលមាន​មាឌ​តូច ហើយ​អណ្តើក​ពេញវ័យ​មាន​ទម្ងន់​មិន លើសពី​៣.៥​គីឡូក្រាម ដោយ​អណ្តើក​ញី មាន​មាឌធំ​ជាង​អណ្តើក​ឈ្មោល ហើយ​អណ្តើក​ពេញវ័យ​អាច បន្ត​ពូជ​បាន នៅពេល​មាន​អាយុ​ពី​៦ ទៅ​៨​ឆ្នាំ​។ អណ្តើក​ប្រភេទ​នេះ ត្រូវបាន​ប្រទះឃើញ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ និង​តំបន់​ទំនាប​ភាគខាងត្បូង និង​ភាគ​ខាងជើង នៃ​ដង​ទន្លេមេគង្គ ហើយ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ សត្វ​ដែល​រង​ការគំរាមកំហែង​ខ្លាំង ប្រឈម​នឹង​ការ​ផុត​ពូជ ដោយ​អង្គការ IUCN​។​

​ប្រទេស​កម្ពុជា​គឺ​ប្រទេស​មួយ​ដែល​មាន​ជីវៈចម្រុះ​ដ៏​សំបូរបែប នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន រុក្ខជាតិ​ប្រមាណ​ជាង​៨.២៦០​ប្រភេទ ថនិកសត្វ​ជាង​២០០​ប្រភេទ សត្វ​ដែល​អាច​រស់នៅ​ក្នុង​ទឹក និង​លើគោក ព្រមទាំង​ល្មូ​ន​ជាង​២៥០​ប្រភេទ ត្រី​ជាង​៨៧៤​ប្រភេទ និង​សត្វ​ស្លាប​ជាង​៦០០​ប្រភេទ​។ ហើយ​នៅ​ប៉ែក​និរតី​នៃ​ប្រទេស គឺ​តំបន់​ជួរ​ភ្នំក្រវាញ ដែល​លាតសន្ធឹង​ប្រមាណ​១០.០០០​គីឡូម៉ែត្រ​ការ៉េ គឺជា​តំបន់​អភិរក្ស​ជីវៈចម្រុះ​ដ៏​សំខាន់ ដោយ​មាន​សត្វចតុប្បាទ​ធំៗ​ជាច្រើន​ប្រភេទ ដូច​ជា​ដំរី ខ្លា​ឃ្មុំ ខ្ទីង ជាដើម កំពុង​រស់នៅ និង​តំបន់​អភិរក្ស​មួយចំនួនទៀត​នៅក្នុង​ភូមិភាគ​ឦសាន ក្នុង​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ប៉ុន្តែ​សត្វព្រៃ និង​ជីវៈចម្រុះ​ទាំងនេះ បាន​ថមថយ​ចុះ​ខ្លាំង តាមរយៈ​ការ​រុករាន​ទីលំនៅ ការទន្ទ្រាន​ដីព្រៃ​ដើម្បី​ធ្វើ​កសិកម្ម ការ​ជូ​ញ​ដូរ ៕

 

Tags: មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN)​អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ដីស្រែ​ជិត​៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​សៀមរាប បាន​ភ្ជូរ​រាស់​រួចរាល់ដើម្បី​ត្រៀម​សម្រាប់​រដូវវស្សា​នាពេលខាងមុខ​

ដីស្រែ​ជិត​៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​សៀមរាប បាន​ភ្ជូរ​រាស់​រួចរាល់ដើម្បី​ត្រៀម​សម្រាប់​រដូវវស្សា​នាពេលខាងមុខ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.