Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

ដោយ Pothe Thun
22/05/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រោយ​ពី​ការ​ភ្ជួរ និង​ព្រោះ​គ្រាប់ស្រូវ​អស់​រយៈពេល​៣​ជុំ​រួចមក ព្រាហ្មណ៍ ព្រះរាជ គ្រូ​បុរោហិត បាន​ធ្វើ​ពិធី​សូត្រមន្ត​ប្រោស​ព្រំ​ទឹក​លើ​គោ​ឧសភ​រាជ និង​ដោះយក​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន ៧​មុខ រួមមាន​៖ ស្រូវ , ពោត , សណ្តែក , ល្ង , ស្មៅ , ស្រា និង​ទឹក ដែល​បាន​រៀបចំ​ទុក​រួច​ជា​ស្រេច​នោះ ហើយ​តាមរយៈ​នៃ​ការ​ផ្សង​របស់​គោ​ឧសភ​រាជ បានបង្ហាញ​ថា​គោ​ឧសភរាជ​បរិភោគ​ស្រូវ ៨៥​ភាគរយ , ពោត ៩០​ភាគរយ និង​សណ្តែក ៨៨​ភាគរយ ខណៈ​ល្ង , ស្មៅ , ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះទេ ដែល​លទ្ធផល​នៃ​ការ​ផ្សង​នេះ គឺ​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨​ដែរ​។​

​សូមបញ្ជាក់​ថា ការ​ផ្សង​របស់​គោ​ឧសភរាជ​ទៅ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ចំនួន​៧​មុខ​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ព្រះរាជ​ពិធី បុណ្យ​ច្រត់ព្រះនង្គ័ល ស្ថិត​ក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្ត តាកែវ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​គួររំលឹកថា ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុក​ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ តែងតែ​ដឹកនាំ​ធ្វើ​ពុំ​ដែល​ខាន​តាំងពី​បុរាណកាល​រៀងមក ដើម្បី​ជា​ការប្រកាស​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា​រដូវ​បង្កបង្កើន​ផល រដូវ​ធ្វើស្រែ​បាន​ចូល​មក​ដល់​ហើយ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ព្រះរាជ​ពិធី​នេះ​កាលពីដើម​ឡើយ តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេរុ​នៅ​ជិត​ព្រះបរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រះរាជ​ពិធី​នេះ ត្រូវ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះ​រាជានុញ្ញាត​ឱ្យធ្វើ​នៅតាម​ខេត្ត​វិញ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះរាជ​បវេណី​ដ៏​សំខាន់​មួយ​នេះ​៕

Tags: ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័លរដូវ​ធ្វើស្រែ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ដីស្រែ​ជិត​៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​សៀមរាប បាន​ភ្ជូរ​រាស់​រួចរាល់ដើម្បី​ត្រៀម​សម្រាប់​រដូវវស្សា​នាពេលខាងមុខ​

ដីស្រែ​ជិត​៥​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​សៀមរាប បាន​ភ្ជូរ​រាស់​រួចរាល់ដើម្បី​ត្រៀម​សម្រាប់​រដូវវស្សា​នាពេលខាងមុខ​

សមាគម​មនុស្សធម៌ ជប៉ុន តៃវ៉ាន់ និង​កូរ៉េនាំយក​អង្គរ​២​តោនជូន​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​

សមាគម​មនុស្សធម៌ ជប៉ុន តៃវ៉ាន់ និង​កូរ៉េនាំយក​អង្គរ​២​តោនជូន​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.