Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប

ដោយ Pothe Thun
22/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
​ប្រជាពលរដ្ឋ​ចំនួន១០០​គ្រួសារនិងសិស្ស​ក្រីក្រ​១៦០​នាក់​នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​បាន​ទទួល​អំណោយ​របស់​អង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នា​រសៀល​ថ្ងៃ​ទី ២១​ខែ ឧសភា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​១០០​គ្រួសារ និង សិស្ស​ក្រីក្រ​ចំនួន ១៦០​នាក់ បាន​ទទួល​អំណោយ​ពី​សមាគម​រ៉ូ​តារី​ក្លឹប​អង្គរ រួម​និង រ៉ូ​តារី​ជប៉ុន​, តៃវ៉ាន់ និង កូរ៉េ តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្រោម​វត្តមាន​ចូលរួម​របស់​លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា តំណាង​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយ​មាន​ការ​ចូល​ពី​អស់លោក លោកស្រី​ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ស្រុក ឃុំ រួម​ទាំង​ប្រតិភូ អង្គការ​រ៉ូ​តារី​អន្តរជាតិ​ផង​ដែ​រ ។​

​លោកស្រី ម៉ន នី​រង្សី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់​បានធ្វើការ​បញ្ជាក់​អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​រួចមក លោកស្រី​អាណា ហ្សៀ​ក ប្រធាន​អង្គរ​រ៉ូ​តារី​ក្លឹម​ប្រចាំ​ខេត្ត​សៀមរាប និង លោក តូ​ស៊ីយ៉ា អ៊ូ​អឺ​បា ប្រធាន​តា​កាតស៊ូ​គិ អ៊ិស រ៉ូ​តារី​ក្លឹប អូ​សា​កាជ​ប៉ុន និង ជា​តំណាង​អង្គការ​រ៉ូ​តារី​ក្លឹប តៃវ៉ាន់ និង កូរ៉េ បាន​មាន​ចំណាប់អារម្មណ៍ ដោយ​បាន​សម្តែង​ការ​អាណិតអាសូរ​ចំពោះ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស​កម្ពុជា ដែល​មាន​ការខ្វះខាត ។

លោកស្រី អាណា និង លោក អ៊ូ​អឺ​បា ក៏​បាន​បញ្ជាក់ថា ជា​ការលើកកម្ពស់​សកម្ម​ភាព គម្រោង​អនាម័យ​ទឹកស្អាត​ក្នុង​សាលារៀន នៅ​ខេត្ត​សៀមរាប ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សិស្ស​ទាំងអស់ ទទួល​បាន​ទឹក​មាន​សុវត្ថិភាព សម្រាប់​ទទួល​ទាន និង ប្រើប្រាស់​បន្ទប់ទឹក ឲ្យបាន​ល្អ​ប្រសើរ​ជាង​មុន ។ ម្យ៉ាងទៀត​គម្រោង​នេះ ត្រូវ​មាន​កិច្ចសហការ​ពី​រ៉ូ​តារី​ក្លឹប​ជប៉ុន , តៃវ៉ាន់ និង កូរ៉េ រួម​ទាំង​អង្គរ​រ៉ូ​តារី​ក្លឹប​ប្រចាំ​កម្ពុជា ក្នុង​ហិរញ្ញប្បទាន ប្រមាណ ១០០​ពាន់​ដុល្លា​អាមេរិក ។ ដូច្នេះ​ទឹកស្អាត និង អនាម័យ ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា មាន​ទឹក​មាន​ដី និង បរិស្ថាន​គ្មាន​អនាម័យ​ជា មូលហេតុ​បង្ក​ឲ្យមាន​ជម្ងឺ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ជាមួយគ្នា​នោះ​លោកជំទាវ ទា​ង អេង ទៀ សីហា ក៏​បាន​សំណេះសំណាល​ដោយ​សម្តែង​នូវ​អំណរគុណ​ដល់​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​សមាគម​អង្គរ​រ៉ូ​តារី​ក្លឹប រួម​និង​រ៉ូ​តារី​ក្លឹប​ជប៉ុន តៃវ៉ាន់ និង កូរ៉េ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​វិស័យ​មនុស្សធម៌ អប់រំ សុខាភិបាល និង ទឹកស្អាត នៅ​ខេត្ត​សៀមរាប ដែល​ស​បញ្ជាក់​ពី​ទឹកចិត្ត​ដ៏​មនុស្សធម៌ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក និង ជន​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត​ក្រីក្រ ។

​លោកជំទាវ​ក៏បាន​គូសបញ្ជាក់ថា ដោយ​តម្រូវការ ក្នុង​ការជួយ​សង្គ្រោះ​បងប្អូន​រងគ្រោះ សាខា​កាកបាទក្រហម​ខេត្ត ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​សណ្តាន​ចិត្ត​សប្បុរសធម៌ ក្នុងការ​បរិចាក​នូវ​ធនធាន ជា​ស្បៀងអាហារ សម្ភារៈ ចូលរួម​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​មាន​លទ្ធភាព ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ នៅតាម​បណ្តា​មូលដ្ឋាន​ទូទាំង​ខេត្តសៀមរាប ។

​លោកជំទាវ ទា​ង អេង ទៀ សីហា ក៏​បាន​គូសបញ្ជាក់ថា ការបរិចាក​នូវ​ធន​ធាន​ជា​ស្បៀងអាហារ សម្លៀក​បំពាក់ ដល់​បងប្អូន​សិស្សានុសិស្ស ក្នុង​ស្មារតី​លើកកម្ពស់​ចលនា​មនុស្ស​ធម៌ របស់​អង្គរ​រ៉ូ​តារី​ក្លឹម និង រ៉ូ​តារី​ក្លឹប​ជប៉ុន , តៃវ៉ាន់ និង កូរ៉េ ដែល​បាន​ចូលរួម​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​មាន​លទ្ធភាព​ជួយ​ដល់​ក្រុមគ្រួសារ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នូវ​គ្រោះ​ធម្មជាតិ​នៅ​តាម​បណ្តា​ក្រុង ស្រុក​ក្នុង​ខេត្ត ។ ម្យ៉ាងទៀត​ថ្ងៃនេះ​បងប្អូន​ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ក្នុង​ឃុំ​កំពុង​ថ្កូវ ស្រុក​ក្រឡាញ់ ដែល​បាន​ទទួល​អំណោយ​ជា​ស្បៀង សម្លៀក​បំពាក់ និង ផើង​ចម្រោះ​ទឹកស្អាត រួម​ទាំង​សិស្សានុសិស្ស ត្រូវបាន​ទទួល​អគារ​ចម្រោះ​ទឹកស្អាត ក្នុង​សាលា​បឋមសិក្សា​កំពុង​ថ្កូវ និង ភួយ​សម្រាប់​ប្រើប្រាស់​ទៀតផង ។

​ក្នុងនោះ​ដែរ​លោកជំទាវ​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​ប្រជាពលរដ្ឋ និង សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចូលរួម​សម្អាត​នូវ​បរិស្ថាន​ជុំវិញ​ខ្លួន និង មុន​ពេល​បរិភោគ​អាហារ​ត្រូវតែ​លាងដៃ​សម្អាត​នឹង​សាប៊ូ ព្រមទាំង​ទទួល​ទាន​នូវ​ទឹក​សុវត្ថិភាព និង​មាន​អនាម័យ​នោះ ជីវិត​សុខភាព​យើង ត្រូវបាន​លើកកម្ពស់ និង មាន​អនាគត​ភ្លឺ​ថ្លា ។ ម្យ៉ាង​ទៀត​ដោយ​ការ​បម្រែបម្រួល​អាកាសធាតុ​នៃ​ភពផែនដី សូម​បងប្អូន​យកចិត្តទុកដាក់ ចំពោះ​កូន តូចៗ​របស់ខ្លួន កុំឲ្យ​មាន​ជម្ងឺ​សង្កាត់ ចំណីចំណុក​ផ្សេងៗ សំខាន់​ចំពោះ​ភ្លើង​ផ្សែង ព្រមទាំង​ធ្វើ​ការដាំដុះ​នូវ​ដំណាំ​រួមផ្សំ ចិញ្ចឹនសត្វ ដើម្បី​ផ្គត់ផ្គង់​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ ព្រមទាំង​ត្រៀមលក្ខណៈ​នូវ​ឧបករណ៍​កសិកម្ម ក្នុងការ​ភ្ជួរ​រា​ស់ ព្រោះថា រដូវវស្សា​នឹង​ចូលមក​ដល់​ហើយ ។

​ក្នុង​នោះ​សិស្ស​ម្នាក់ ទទួលបាន​ភួយ ១ ,​ប្រជាពលរដ្ឋ មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គ​ក្រ រួម​ទាំង​សម្លៀកបំពាក់​ផងដែរ ។ អំណោយ​អង្ករ​ក្រោម​ការឧបត្ថម្ភ​របស់ អង្គរ​រ៉ូ​តារី​ក្លឹម , រ៉ូ​តារី​ក្លឹប​ជប៉ុន និង លោក Clement Ang Woon Teng ចំនួន ៥​ពាន់​៥០០​គ​ក្រ​, និង អង្គរ​រ៉ូ​តារី​ក្លឹម​ឧបត្ថម្ភ ភួយ និង ក្រុមហ៊ុន DHL Express Cambodia LTD បាន​ឧបត្ថម្ភ​សម្លៀក​បំពាក់​ផងដែរ ។​ឆ្លៀតឱកាស​នោះ​ដែរ​លោកជំទាវ និង ប្រតិភូ​បាន​ចុះ​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​ចម្រោះ​ទឹកស្អាត ក្នុង​សាលារៀន ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់ ក្រុម​ជាង​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការសាងសង់​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​សំណង់ ដើម្បី​ធានាបាន​ក្នុង​ការប្រើប្រាស់​បានយូរ​អង្វែង​ទៀតផង ៕​

Tags: ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសិស្ស​ក្រីក្រអង្គការ​រ៉ូ​តារី​ក្លឹប​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

​មន្ត្រី​នៃ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​អះអាងថា អណ្តើក​ភ្នំ​ឬ​អណ្តើកព្រិច​កំពុង​រង​ការគំរាមកំហែង​ខ្លាំង និង​ប្រឈម​នឹង​ការ​ផុត​ពូជ​

​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

​ការ​ផ្សង​របស់​គោ​ឧសភរាជ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ នង្គ័ល​នៅ​ខេត្ត​តាកែវ​ក្នុង​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០១៨​ដែរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.