រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ
រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក។ ថ្លែងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ...