Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

ដោយ Pothe Thun
10/10/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ
107
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក។

ថ្លែងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្ស សាលាខេត្តសៀមរាប បានបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។

លោកក៏បានឲ្យដឹងថា សម្រាប់កិច្ចប្រជុំនាពេលនេះដែរ គឺដើមី្បធ្វើការពិភាក្សាគ្នាក្នុងជួរគណៈកម្មការបច្ចេកទេស ដើមី្បធ្វើការរៀបចំក្រុងប្រវត្តិសាស្ត្រសៀមរាបយើងឲ្យមានសោភណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងការទទួលវត្តមានអ្នកទេសចរណ៍ក្រោយពីវិបត្តិកូវីដ-១៩ ជាពិសេសការស្តារឡើងវិញ លើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបយើង ដែលជាក្រុងគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ។ ជាមួយគ្នានោះលោកក៏បានណែនាំដល់ក្រុមការងារទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយត្រូវផ្តោតជាសំខាន់ទៅលើបញ្ហាបច្ចេកទេសក្នុងផ្គូរផ្គងទូក ការចេញដំណើរពីដើមទីដល់ចុងទី និងត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចំពោះក្រុមកីឡាករ កីឡាការិនី អំពីសុខភាព និងវិន័យក្នុងការប្រកួត ព្រមទាំងរក្សាឲ្យបានល្អសណ្តាប់ធ្នាប់ទូកមុនចូលការប្រកួត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរ លោកនាយកទីចាត់ការ ក៏បានណែនាំដល់សមាជិកគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេស ដែលគណៈកម្មការយើងមានបទពិសោធន៍ពីបណ្តាឆ្នាំមុនៗ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរយើង ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងគោលដៅភ្ញៀវទេសចរ នៅលើពិភពលោកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចំពិធីបុណ្យអុំទូករដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.